ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ប៉ោយប៉ែត៖ បើ​តាមរាយ​ការ​ពី​សមត្ថកិច្ចនៅតាមបន្ទាត់​ព្រំដែន​ប្រចាំ​នៅ​ស្រុក​ថ្មពួក   បានប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ គួរឲ្យរន្ធត់មួយកើតឡើង រវា​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​កាម​រី បើក​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៤​នាក់​រង​របួសធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ស្ថិត​លើ​ផ្លូវជាតិ​លេខ​58 ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេតតបន្ទាយមានជ៊យ។សមត្ថកិច្ចបញ្ជាក័ថាករណីគ្រោះថ្នាក់ខាងលេើនោះមិនទាន់កំណត់អត្តសញ្ញាណអ្នកស្លាប់និងអ្នករងរបួសឡើយ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​អ្នក​ស្លាប់មាន​ក្មេង​ប្រុស​ម្នាក់ និង​មនុស្ស​ធំ​ស្រី​២​នាក់ ។

ប្រភព​ន្ត​ទៀត​ថា ភាគី​ហា​យ​ឡែ​ន​ឌ័​រ​គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់​ជា​អ្នក​ខេត្តកោះកុង បាន​ជិះ​មក​ពី​ចូលរួម​ពិធី​មង្គលការ​សាច់ញាតិ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មាន​គ្នា​៦​នាក់ រួម​ទាំង​អ្នកបើកបរ ។ រីឯ​ខាង​រថយន្ត​កាម​រី​ជិះ​តែ​ម្នាក់ឯង (​ជា​អ្នកបើកបរ​) ៕ វណ្ណា

 


ចែករំលែក៖