ព័ត៌មានទាន់ហេតុការណ៍៖

ជិះឡានក្រុងអត់បង់ថ្លៃរយៈពេល៣ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំថ្មី​២០១៨

ចែករំលែក៖

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (១៤-១៥-១៦ មេសា ២០១៨) ខ្ញុំសូមអំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមមេត្តាកុំតម្លើងថ្លៃ។

ចំណែកឯនៅទីក្រុងភ្នំពេញវិញ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករទាំងអស់អាចជិះរថយន្តក្រុងបានដោយមិនគិតថ្លៃឡើយ ក្នុងពេលចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ (FREE)។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖