ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូសាលាខណ្ឌទួលគោក និងខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន យោធា នៅវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨នេះ ប្រតិភូសាលាខណ្ឌទូលគោក ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក និងប្រតិភូសាលាខណ្ឌ៧មករា បានចុះសួរសុខទុក្ខ និងនាំយក អំណោយទៅចែកជូនដល់កងទ័ព នៅវទីបញ្ជារការវរៈសេនាតូចអន្តរាគមន៍៣៩៣ ឋិតនៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ដោយមានការអនុញាតិ ពីលោក ឯកឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចាត់ឲ្យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ទួលគោកដឹកនាំក្រុមការងារសហការ ជាមួយសាលាខណ្ឌ៧មករា មកសំណេះសំណាល សួរសុខទុក្ខនឹងបាននាំយកអំណោយ មកចែកជូនដល់ បងប្អូនកងទ័ព ដែលឈរជេីងការពារព្រំដែន ខ្មែរថៃ ។ ក្នុងនោះដែរ កងទ័ព និង គ្រួសារកងទ័ពដែលមកទទួលអំណោយមាន ចំនួន ៤០០ នាក់ ( ក្នុងនោះ កងទ័ព ១១៣នាក់ និងគ្រួសារកងទ័ព ២៨៧ នាក់ ) និង កូនគ្រួសារកងទ័ពប្រមាណជាង ២០០នាក់ ។

ក្នុងឱកាសនោះដែរ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានធ្វើការលើកឡើង អំពីការយកចិត្តទុកដាក់ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងជួយគ្នាទៅ វិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយជារៀងរាល់ឆ្នាំ សាលាខណ្ឌទួលគោក រួមនឹងសាលាខណ្ឌ៧មករា ដែលជាខណ្ឌ សម្ព័ន្ធភាពជាមួយនឹង វរៈសេនាតូចលេខ៣៩៣ នៅទិសព្រះវិហារ ។

លោក ប៉ាង លីដា ក៏បានលើកឡើងពីអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី ដែលបានបំផុសឱ្យមានចលនាចងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិក្រោយ និងជាមួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដូចដែលពាក្យស្លោកបូរាណខ្មែរ បានពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន។

លោកអភិបាលរង បានកោតសរសើរនូវ វីរៈភាពអង់អាចក្លាហាន លះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វ ហេតុបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើទស្សនវិស័យ ធ្វើឱ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ល្អ និងមានការអភិវឌ្ឍន៍ ។

លោកអភិបាលរង ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និងគ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារកងទ័ពឱ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាពលរដ្ឋ ឱ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ គឺសាលាខណ្ឌទាំងពីរ ដែលជាខណ្ឌសម្ព័ន្ធភាព របស់វរៈសេនាតូចលេខ ៣៩៣ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះ ស្រាយនូវបញ្ហាប្រឈមនានា ដែលជាសំណូមពររបស់វរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣ផងដែរ។

ជាក់ស្តែងឆ្នាំនេះ នាឱកាសប្រជាពលរដ្ឋកម្ពុជា ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្នុងនាមខណ្ឌសម្ព័ន្ធមេត្រីភាពទាំង២ បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ មកឧបត្ថម្ភជូនដល់វរៈសេនាតូចលេខ៣៩៣ និងនាយទាហាន ពលទាហាន មួយចំនួនធំដូចជា ៖ ថវិកាសរុបមានចំនួន ១០.៥០០.០០០រៀល និងមីចំនួន២០០កេស ក្នុងនោះបានជូន ៖ ១-តំណាងគ្រួសារចំនួន២៩០នាក់ ក្នុងម្នាក់ ថវិកា ២០០០០រៀល =៥.៨០០.០០០រៀល ,២ -កងកម្លាំងចំនួន៤៦នាក់ ក្នុងម្នាក់ចំនួន២០០០០រៀល=៩២០.០០០រៀល ,៣-ជូនអង្គភាពវរ៣៩៣ ចំនួន១.០០០.០០០រៀល ,៤-ជូនថ្នាក់ដឹកនាំអង្គភាព សរុប ១.៦៥០.០០០រៀល (អនុកងពលទទួលវរៈចំនួន៣០០០០០ , អនុវរៈ២៥០០០០រៀល, មេគ ២នាក់ ចំនួន៤០០០០០រៀល, អនុគ ចំនួន៤នាក់ អស់ថវិកា៦០០០០០រៀល, មេខចំនួន១នាក់ ១០០០០០រៀល) ,៥-ក្មេងឈឺម្នាក់ ចំនួន៥០.០០០រៀល , ៦-ជូនភូមិ១២០០០០រៀល ( មេភូមិ ៥០០០០រៀល, អនុភូមិ៤០០០០រៀល,ជំនួយការភូមិ៣០០០០រៀល)-ចែកកុមាតូចៗអស់៩៦០.០០០រៀលដោយឡែកវរៈ៣៩៣បានដាក់សំណើសុំខណ្ឌទាំងពីរនូវ ៖១-សូឡា ៥គ្រឿង សម្រាប់៥ទីតាំង , ២-ប្រេងម៉ាស៊ូត ចំនួន១០០០លីត្រ ,៣-ប្រេងសាំង ចំនួន១០០០លីត្រ ផងដែរ ៕ ស តារា


ចែករំលែក៖