ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចិត្តឃោរឃៅឃើញកូនបងទាត់ប្អូនមួយជើង​ស្ទុះទៅយកកាំបិតផ្គាក់កាប់ប្រហារ

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកចិត្តឃោរឃៅឃើញកូនបងទាត់ប្អូនមួយជើង​ស្ទុះទៅយកកាំបិតផ្គាក់កាប់ប្រហារបណ្ដាល​ឲ្យ​កូនបងរងរបួសចំក្បាលឈាមស្រោចខ្លួន សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។

ហេតុការណ៍ដ៍រន្ធត់នេះ កើតឡើងនៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ នៅចំណុចផ្ទះលេខ ២០៣១ ក្រុម ៥ ភូមិ ខ.២ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ ថេត សុធា ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ ​( រងរបួសរយះក្បាល) បញ្ជូនទៅពេទ្យកាល់ម៉ែត ។

ជនបង្កជាឱពុកឈ្មោះ សាន ថេត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅកន្លែងកើតហេតុ (ឃាត់ខ្លួន) ។

សម្ភារដកហូតមានៈ កាំបិតផ្គាក់ចំនួន០១ដើម ប្រវែង ០,៧៥ C.M ។

ប្រភពពីសមត្ថកិច្វបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ជនរងគ្រោះបានទាត់ប្អូន ០១ ជើងនៅមុខជនបង្កដែលជាឪពុកឈ្មោះ សាន ថេត ភ្លាមៗនោះជនបង្កឈ្មោះសាន ថេត ក៏ស្ទុះទៅទាញកាំបិតផ្គាក់កាប់ទៅលើកូនឈ្មោះ ថេត សុធា ត្រូវក្បាលណ្តាលអោយរងរបួសរយះហូរឈាមស្រោចពេញខ្លួនសន្លប់តែម្តង ។

ភ្លាមៗនោះ កម្លាំងខណ្ឌ និងប៉ុស្តិ៍ច្រាំងចំរេះ២បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​មកកាន់អធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីដើម្បី​អនុវត្តន៍តាមនីតិវិធី ៕ អរុណរះ


ចែករំលែក៖