ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ទី​៣ បាន​ឃាត់​​ខ្លួន​​ជនសង្ស័យ​២នាក់ពាក់ព័ន្ធ​ករ​ណីជួញដូរ​ដោយ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន៣កញ្ចប់ថង់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ទី​៣ បាន​ឃាត់​​ខ្លួន​​ជនសង្ស័យ​២នាក់ពាក់ព័ន្ធ​ករ​ណី ជួញដូរ​ដោយ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​នៅចំណុច​ផ្លូវ​លំ ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីនៅវេលាម៉ោង​០២ម៉៤៥​នា​ទី​រំលង​អាធ្រាត្រថ្ងៃព្រហស្បតិ៍ ១៣កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែ មីនា ឆ្នាំ​២០១៨ ។

លោក​ ឯម ភារី​ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យ៣បានប្រាប់អោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ថា រិទ្ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ ​មិនពិតប្រាកដ មានស្រុក​កំណើតភូមិ សាម៉ ឃុំ ត្រពាំងស្រែ ស្រុក មេសាង ខេត្ត ព្រៃវែង ។ និងទី​២-ឈ្មោះ គង់ តារា ហៅ ចឺម ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង ទីលំនៅ ​មិនពិតប្រាកដ មានស្រុ​ក​​កំណើតភូមិ ពោធិ៍សេរី ឃុំ កំពង់ក្តី ស្រុក ជីក្រែង ខេត្ត កំពង់ធំ ។​វត្ថុតាងដកហូត​បាន​រួមមាន៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿង​ញៀន)​ ចំនួន ០៣ កញ្ចប់(កញ្ចប់ថង់ធំ ០១, កញ្ចប់ថង់តូច០២) និងម៉ូតូ០១គ្រឿងមិនស្គា​ល់​ម៉ាក (ម៉ូតូចាស់) ​ ។

លោកបានបន្ដទៀតថា កាលពីថ្ងៃទី២៩ ខែ មីនា ឆ្នាំ​២០១៨ វេលាម៉ោង​០២ម៉៤៥នាទីរំលងអាធ្រាត្រ កម្លាំងនគរបាល​ប៉ុស្តិ៍ស្ទឹង​មានជ័យទី៣បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចផ្លូវ​លំ ភូមិ ដំណាក់​ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យចំនួន​០២នាក់ឈ្មោះ ថា រិទ្ធី និង ឈ្មោះ គង់ តារា ហៅ ចឺម កំពុងឈរក្បែរម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក (ម៉ូតូចាស់) នៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងយើងបានក៏ឃាត់ជនសង្ស័យទាំង០២នាក់ត្រួតពិនិត្យឆែកឆេររកឃើញ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន០១កញ្ចប់ថង់ធំនៅជាប់ខ្លួនជនសង្ស័យឈ្មោះ ថា រិទ្ធី និង រកឃើញ​ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន០២កញ្ចប់ថង់តូចនៅជាប់ខ្លួនជនសង្ស័យឈ្មោះ គង់ តារា ហៅ ចឺម ភ្លាមនោះសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាត់ការតាមច្បាប់តែម្តង ។

​បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ថា រិទ្ធី និង ឈ្មោះ គង់ តារា ហៅ ចឺម ​​ ឃាត់​ខ្លួននៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​មានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕ តាឡឹម

 


ចែករំលែក៖