ព័ត៌មានទាន់ហេតុការណ៍៖

ជនឆ្លៀតឱកាស លួចយកទូរស័ព្ទដៃតម្លៃជិត១ពាន់ដុល្លារទៅបាត់ ខណៈម្ចាស់ផ្ទះភ័យស្លន់រឿងអគ្គិភ័យ

ចែករំលែក៖

ប៉ោយប៉ែត៖ ជនឆ្លៀតឱកាស យកទូរសព្ទដៃសេរីទំនើប ពេលអគ្គិភ័យឆាប់ឆេះផ្ទះ ស្តុកចាននៅក្រុងប៉ោយប៉ែត បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងលិចរោងពុម្ពបាយ័ន ឋិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមស្រ្តីជាម្ចាស់ផ្ទះម្នាក់ឈ្មោះញឹម សុខនាង អាយុ៦០ឆ្នាំ ប្រាប់ថា មុនកើតហេតុចៅរបស់គាត់ឈ្មោះ ណង ថាត់ អាយុ៦ឆ្នាំ ភេទប្រុស បានយកទៀន និងដែកកេះនៅលើជីនាងផ្ទះដុតហើយយកទៅដាក់លើកេះចានដែលគរទុកនៅមុខផ្ទះ ពេលគាត់(ជីដូន)ជាប់រវល់នៅចង្ក្រានបាយរៀបចំផ្ទះ ស្រាប់តែឆាបឆេះកេះចានចេញជាអណ្ដាតភ្លើងបង្កការភ្ញាក់ផ្អើលតែម្ដង។

នៅកន្លែងកើតហេតុ ដោយមានការជួយអន្តរាគមន៍ពីសំណាក់ប្រជាពលរដ្ឋ និងរថយន្តពន្លតអគ្គិភ័យ បាញ់ទឹកអស់ពីររថយន្ត ទើបជួយសង្គ្រោះទាន់ពេលវេលា រលត់ទៅវិញនៅម៉ោង១១និង៤៥នាទីថ្ងៃដដែល។

ស្ត្រីរួបនោះបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះដែរ មានជនឆ្លៀតឱកាសចូលបន្លំលូចទូរស័ព្ទដៃ មួយគ្រឿង ម៉ាកសាំសុង Galaxy note8 តម្លៃជិត១ពាន់ដុល្លារយកទៅបាត់ បន្ទាប់ពីគាត់ភ័យក្នុងហេតុការណ៍អគ្គិភ័យ ទុក ទូរស័ព្ទនៅលើតុ។

នៅកន្លែងកើតហេតុ គេសង្កេតឃើញអភិបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងអាវុធហត្ថក្រុងចុះជួយអន្តរាគមន៍ដើម្បីជួយពន្លត់ផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ការខូចខាត់សម្ភារនៅក្នុងផ្ទះនោះមានចានជ័រមួយចំនួនតូច ហើយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតម្ចាស់ផ្ទះឡើយ ដោយមានការអន្តរាគមន៍ទាន់ពេលពីការចូលរួមរបស់បងប្អូនជាមួយកម្លាំង ៕ វណ្ណា


ចែករំលែក៖