ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តតាក់ស៊ី ចុះ​ពី​ឡាន​ហៅ​ម៉ូយ​មិន​ប្រយ័ត្ន ត្រូវរថុន្តមួយគ្រឿងទៀតបុក​ពីក្រោយ​ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់បានឈប់រថយន្តនៅលើចិញ្ចើមផ្លូវហៅម៉ូយមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័របុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជិះរថយន្តមួយគ្រឿងម៉ាក​​សុំា​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-5946 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពី​ភ្នំពេញ ទៅ ខេត្តកំពង់ចាម ពេលមកដល់​ចំណុចកើតហេតុ ជនរងគ្រោះជាម្ចាស់​រថយន្ត​សុំា​យ៉ុង បានឃើញ​ម៉ូយ ក៏បាន​ចុះ​ពី​រថយន្ត ដើម្បី​ទៅយក​អីវ៉ាន់ពី​ម៉ូយដោយខ្វះការប្រុងប្រយ័ត្ន ​ស្រាប់​តែមាន​រថយន្តមួយគ្រឿងទៀតម៉ាក​ហាយ​ឡែ​ន​ឌឺ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9457 បើកបរ​ក្នុងទិសដៅ​ស្របគ្នា បានមក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភា្លមៗ នៅ​និង​កន្លែង​តែម្តង ។

ក្រោយកើតហេតុកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯសាកសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្បតាមប្រពៃណី ៕ស តារា


ចែករំលែក៖