ខេត្តកំពង់ធំ ៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ក្រោយពីឪពុកម្ដាយមានការធ្វេសប្រហែល តែមួយពព្រិចភ្នែក ធ្វើអោយក្មេងតូចក្មេងតូចលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានរកឃើញនៅ ម៉ោង១៨.១០នាទី ល្ងាច ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្មេងរងគ្រោះ ឈ្មោះ ទឿង សុណា ភេទប្រុស អាយុ ០៤ឆ្នាំ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ នៅថ្ងៃកើតហេតុ ម៉ោងប្រហែល ១៥.១០នាទី កុមាររងគ្រោះបានបាត់មិន ឃើញនៅផ្ទះ ម្ដាយឪពុកបាននាំគ្នាដើររកមិនឃើញសោះ ក៏ចុះរាវនៅក្នុងទឹក ស្រះខាងកើតផ្ទះចំងាយ ១៥ម៉ែត្រ លុះដល់ម៉ោង ១៨.៣០ នាទី ល្ងាចទើបរកសាកសពឃើញនៅក្នុងទឹក ។
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាគ្រាម បានចុះដល់កន្លែងកើតហេតុ និងធ្វើកុសលវិច្ច័យ ក្មេងរងគ្រោះរួចសន្និដ្ឋានថាពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយរួច ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី