ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍មួយគូត្រូវបានក្រុមគ្រួសារខាងស្រីតាមរកឃើញហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនខាងប្រុសថា« ស្រឡាញ់ខុសតម្រា»បង្ខាំងខាងស្រីទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គូស្នេហ៍វ័យក្មេង១គូត្រូវបានឪពុកម្តាយខាងស្រីរកឃើញទៅរស់នៅជាមួយប្រុសស្នេហ៍របស់ខ្លួន បន្ទាប់មកដាក់ពាក្យបណ្តឹងឲ្យនគរបាលឃាត់ខ្លួនគូស្នេហ៍ទាំង២ថា ស្រឡាញ់គ្នាខុសតម្រា (ហើយចោទខាងប្រុសថា បង្ខាំងខាងស្រីទៅវិញ) ប៉ុន្តែពួកគេទាំង២នាក់ និយាយថា មិនដូចការចោទប្រកាន់ឪពុកម្តាយនោះទេ គឺពួកគេស្រឡាញ់គ្នាប្តូរផ្តាច់ ទើបហ៊ានរស់នៅជាមួយគ្នាបែបនេះនោះ។

គួររំលឹកផងដែលថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុកឧដ្ដុង្គបានឃាត់ខ្លួនឈ្មោះ តូ លីមស្រេង ភេទប្រុសអាយុ ២៦ឆ្នាំ រស់នៅភូមិសួសនៃឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងបានឃើញឈ្មោះភឿង រក្សា ភេទស្រី អាយុ ១៩ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកំពុងរស់នៅជាមួយពិតប្រាកដមែន យោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលខាងស្រីដោយ ចោទប្រកាន់ថាឈ្មោះតូ លីមស្រេង ខាងលើ បានល្បួងនាំកូនស្រីរបស់គាត់ចេញពីផ្ទះ និងបានបង្ឃាំងកូនស្រីគាត់មិនឲ្យត្រឡប់ទៅផ្ទះវិញនៅចំណុចភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧដុង្គខាងលើ។

ក្រោយអំពីចំណាត់ស្រាវជ្រាវ កម្លាំងជំនាញបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យ និងនារីខាងលើរួចមកពួកគេបាននិយាយឲ្យដឹងថា ពួកគេហ៊ាន ( អះអាងថា ជាសង្សារនឹងគ្នា )ពួកគេស្រឡាញ់គ្នាជាយូរមកហើយ បើទោះបីជាពួកគេឆ្លើយប្រាប់នគរបាលយ៉ាងណាក៏ដោយ ក៏នគរបាលបាលបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការដោះស្រាយ និងចាត់ការតាមនីតិវិធីបន្ដ ៕ សេនា សក្តិ


ចែករំលែក៖