ខេត្តស្វាយរៀង ៖ បុរស២នាក់បានរងរបួសបែកមុខមាត់បាក់ជើងធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង ម៉ូតូហុងដាសេ១២៥បត់ឆ្វេងមិនប្រយ័ត្នបុកជាមួយ និង ម៉ូតូZOOMMER Xពេញទំហឹងលាន់ដូចរន្ទះកាលវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូ ម៉ែតលេខ ១២៣-១២៤ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថាម៉ូតូបង្កហេតុម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាក លេខ ស្វាយរៀង ១F ១៤២១ បើកបរដោយឈ្មោះ អ៊ុក ចាន់ថា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ ចេក សង្កាត់ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។ ចំណែកម៉ូតូភាគីរងគ្រោះម៉ាកហុងដាZOOMMER X ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៩៩៧៧ បើកបរដោយឈ្មោះ ពៅ ណារ៉ាឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខូចខាតយ៉ាងដំណំ។
ប្រភពពីសាក្សីបានឲ្យដឹងថាមុនកើតហេតុមានម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាក លេខ ស្វាយរៀង ១F ១៤២១បើកបរដោយបុរសម្នាក់មិនពាក់មួកសុវត្ថិភាព ដោយធ្វើដំណើរទិសដៅពីកើតទៅលិច។ ខណៈនោះក៏បានបត់ឆ្វេងមិនប្រយ័ត្នស្រាប់តែមានម៉ូតូម៉ាកហុងដាZOOMMER Xពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៩៩៧៧ បើកបរដោយឈ្មោះ ពៅ ណារ៉ាឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដែលជិះពីកើតទៅលិច។ ពាក់មួកសុវត្ថិភាព បុកគ្នាពេញទំហឹងបណ្ដាលអោយដួលរណូករណែកពេញផ្លូវតែម្ដង។
ក្រោយមកអ្នកភូមិបានរាយការណ៏មកសមត្ថកិច្ចមកអន្តរាគមន៏យកទៅព្យាបាលនៅមន្ទីរពេទ្យេព្រមទាំងធ្វើការវាស់វែង និងអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន