ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ស្លាប់ភ្លាមមួយរំពេចក្រោយជិះម៉ូតូបុករថយន្តដឹកដីពេញទំហឹង

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរស៣នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង ក្រោយជិះម៉ូតូលឿន ដូចហោះជ្រុលបុករថយន្តដឹកដីពេញ ទំហឹង កាលពីវេលាម៉ោង៦ និង២០នាទី ព្រលប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ ជាតិលេខ៦A ស្ថិតក្នុងភូមិត្រាង ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល កើតហេតុគេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-4635 ជិះ គ្នា៣នាក់ ធ្វើដំណើរល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុច កើតហេតុ ម៉ូតូបានជ្រុលផុតគន្លងផ្លូវអាទិភាព ទៅបុកជាមួយរថយន្តដឹកដី១គ្រឿង ម៉ាកKIA ពណ៌សពាក់ស្លាកលេខ សៀម រាប3A-2068 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត ក្រោយឃើញ សភាពមិនស្រួល បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីកងរាជអាវុធហត្ថស្រុកប្រាសាទបាគងបានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិត ទី១.ឈ្មោះ ហ៊ាប កឹង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុក ប្រាសាទបាគង ទី២.ឈ្មោះ លើត ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយ គ្នា។ ចំណែកជនរងគ្រោះទី៣.ឈ្មោះ វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ចុះ​​ទៅវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុក ខណៈ សាកសព សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី៕ ហេង នរិន្ទ្រ


ចែករំលែក៖