ក្រុមតារាចម្រៀង ដ៏ល្បីល្បាញនៅកូរ៉េ ខាងត្បូង គឺក្រុម Red Velvet ជាក្រុម ចម្រៀងស្រី បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣១ ខែមីនា ឆ្ពោះទៅកាន់ ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ដើម្បី សម្តែង ច្រៀងនៅក្នុងកម្មវិធី ផ្លាស់ប្តូរវប្ប ធម៌។
កាលពីថ្ងៃទី២៩ខែមីនាកន្លងមក ក្រុម ចម្រៀង Red Velvet បានធ្វើឲ្យទស្សនិកជន ជាង ១មឺុននាក់នៅទីក្រុងតូក្យូប្រទេស ជប៉ុនមានការពេញចិត្តយ៉ាងខ្លាំង នូវការ សម្តែងយ៉ាងល្អ និងទាក់ទាញបំផុត។ នៅ ថ្ងៃទី៣១ ខែមីនានេះ ក្រុមចម្រៀងRed Velvet ទៅកាន់ទីក្រុងព្យុងយ៉ាងសម្តែង តាមកម្មវិធីផ្លាស់ប្តូរវប្បធម៌។
សារព័ត៌មានអាមេរិក New York Times បានផ្សាយថា នេះគឺជាសញ្ញាមួយ យ៉ាងល្អបំផុត ដោយប្រទេសកូរ៉េខាងជើង បានបើកចិត្តទូលាយ ជាមួយពិភពលោក ខាងក្រៅ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានត្រៀមបោះបង់កម្មវិធីបរមាណូទៅទៀត។
នៅដើមសប្តាហ៍នេះ មេដឹកនាំកូរ៉េខាង ជើង បានបង្កភាពភ្ញាក់ផ្អើល ដោយបាន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជួបពិភាក្សាជាមួយមេដឹកនាំចិន ស៊ី ជីន ពីង។ កាលពីដើមខែមីនាលោកគីម ជុង អ៊ុន ក៏បានផ្ញើលិខិតអញ្ជើញប្រធានាធិបតីអាមេរិកដូណាលត្រាំ បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាគ្នា ហើយ ប្រធានាធិបតីអាមេរិក ក៏បានយល់ព្រមជួប ជាមួយកូរ៉េខាងជើង ផងដែរ។
សារព័ត៌មាន ញូវយ៉កថាមស៍បានផ្សាយ ថា ទីក្រុងព្យុងយ៉ាង បានក្រាលកម្រាលព្រំ ស្វាគមន៍តារាចម្រៀងកូរ៉េខាងត្បូងទៅ សម្តែង ដែលជារឿង មិនធ្លាប់កើតមាន ឡើយនៅកូរ៉េខាងជើង ដោយពីមុនមក មេដឹកនាំកូរ៉េខាងជើង បានហាមប្រាម ពលរដ្ឋ មើលភាពយន្ត ឬស្តាប់ចម្រៀងកូរ៉េ ខាងត្បូង ។
នៅពេលនេះដែរ មេដឹកនាំគីម ជុងអ៊ុន និង មូន ជេអុីនបានសម្រេចជួបពិភាក្សាគ្នា នៅថ្ងៃទី២៧ខែមេសា ដែលជាសញ្ញា ល្អបំផុត ធ្វើឲ្យបងប្អូនកូរ៉េទាំងពីរ អាចផ្សះ ផ្សាគ្នាវិញ។ ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ ចិន បានលើកឡើងថា ប្រទេសចិន កំពុង គាំទ្រកូរ៉េខាងត្បូង និងអាមេរិក នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើកិច្ច ប្រជុំកំពូលជាមួយកូរ៉េខាងជើង ដោយ សង្ឃឹមថា ទទួលបាន សមិទ្ធផលដ៏សំខាន់ នឹងត្រូវបានឲ្យមានឡើងនៅក្នុងដំណើរ ការនេះ។
នៅក្នុងជំនួបជាមួយលោកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេសកូរ៉េខាង ត្បូង លោក Yang Jiechi សមាជិកក្រុម ប្រឹក្សារដ្ឋចិន បានលើកឡើងថា លោក សង្ឃឹមថាប្រទេសទាំងពីរ នឹងបន្តទំនាក់ ទំនងយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងអារម្មណ៍សន្តិភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ។
លោកយ៉ាង បាននិយាយតាមរយៈអ្នក បកប្រែម្នាក់ នៅពេលចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងសេអ៊ូលថា “យើងគាំទ្រ (កិច្ចចរចា) អន្តរកូរ៉េ និងអាមេរិក ហើយយើងសង្ឃឹម ថានឹងមានសមិទ្ធផលដ៏ សំខាន់មួយ ដែលត្រូវធ្វើតាមរយៈកិច្ចប្រជុំទាំងនេះ៕ ម៉ែវ សាធី