ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោប្រកាសថា ចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ បងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ខ្ញុំសូមប្រកាសជាផ្លូវការនៅថ្ងៃនេះ (១ មេសា ២០១៨) គឺចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ (FREE) នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង) ។

សាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ” ចំនួន ៦០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ» ៕


ចែករំលែក៖