ព័ត៌មានទាន់ហេតុការណ៍៖

ខួប ២ឆ្នាំទ្រូម៉ាន់នី ប្រកាស អោយប្រើប្រាស់ App ក្នុងប្រពន្ធ័ទូរសព្ធ័ដៃ

ចែករំលែក៖

ភ្នំពេញ៖ ទ្រូម៉ាន់នី បានប្រកាសដាក់អោយ ប្រើប្រាស់ជាផ្លូវការ កម្មវិធី TrueMoney App នៅលើទូរសព្ទ័ដៃស្មាតហ្វូន ប្រភេទ អេនដ្រយ និង អាយអូអេស ដើម្បីធ្វើការ ដក ដាក់ និងវេរ ឬទទួលលុយ រួមនិងការបង់សេវាផ្សេងៗ តាមប្រពន្ធ័ទូរសព្ទ័ ដៃស្មាតហ្វូន មានភាពឆាប់រហ័ស និងទាន់ចិត្ត មិនចំបាច់ចំណាយពេលវេលាយូរ។

ការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ កម្មវិធី TrueMoney App នេះ បានធ្វើឡើង នៅក្នុងឱកាស នៃពិធីខួបគម្រប់២ឆ្នាំ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

លោក គង់មាន អគ្គនាយកក្រុមហ៊ុន ទ្រូម៉ាន់នី បានអោយដឹងថា ក្រុមហ៊ុនលោក គឺជាក្រុមហ៊ុន ផ្តល់សេវាកម្មផ្ទេរប្រាក់ ដែលមានឈ្មោះល្បីមកពីប្រទេសថៃ ហើយបានឈានជើង ចូលមកក្នុងទីផ្សារ ប្រទេសកម្ពុជាលើសេវាកម្មផ្ទេរប្រាក់នេះ រយៈពេល២ឆ្នាំមកហើយ។ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនកម្ពុជា ជាមួយនឹងភ្នាក់ងារជាង ៥៥០០ទីតាំង នៅទូទាំង២៥ខេត្តក្រុង រាជធានី ជាមួយសេវាកម្មត្រឹម១ពាន់៥រយរៀល តែប៉ុណ្ណោះ សំរាប់ការផ្ញើប្រាក់ម្តង់ ដែលមានទំហំទឹកប្រាក់ត្រឹម១០ម៉ឺនរៀលចុះក្រោម។ ក្រៅពីប្រទេសកម្ពុជា ក្រុម ហ៊ុនទ្រូម៉ាន់នី មានការិយាល័យធំ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ និងមានការិយាល័យផ្សេងទៀត នៅក្នុងប្រទេសភូមា ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម។

បើតាមលោក គង់មាន កាលពីមុនអតិថិជន ធ្លាប់តែស្គាល់ និងប្រើប្រាស់សេវាកម្មផ្សេងៗ ជាមួយ និងភ្នាក់ងារទ្រូម៉ាន់នីផ្ទាល់ ប៉ុន្តែចាប់ពីឆ្នាំខែមេសាឆ្នាំ២០១៨នេះតទៅអតិថិជនទាំងអស់ អាចប្រើប្រាស់ សេវាកម្មទ្រូម៉ាន់នី ដោយខ្លួនឯងផ្ទាល់ ជាមួយនិងកម្មវិធី TrueMoney App នៅលើទូរសព្ទ័ដៃស្មាតហ្វូន ដែលអតិជន អាចទាញនិងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងបាន សំរាប់ទូរសព្ទ័ ទាំងប្រភេទ Android និង IOS ។ តាមរយៈ កម្មវិធី TrueMoney App នេះ បើតាមលោក គង់មាន អតិថិជនអាចធ្វើ សេវាកម្ម ជាច្រើនដូចជា ការផ្ទេរប្រាក់ បញ្ចូលលុយទូរសព្ទ័ បង់វិក្ក័យបត្រផ្សេងៗ ដកប្រាក់ ដាក់ប្រាក់ បើកប្រាក់ បៀរវត្សន៍និងចាយលុយតាមបណ្តាហាទំនិញនានា ដោយខ្លួនឯងផ្ទាល់ នៅពេលណាក៏បាន និងកន្លែង ណាក៏បាន។ ជាងនេះទៀត ទ្រូម៉ាន់នី ក៏បានធ្វើការសហការជាមួយនឹងរោងភាពយន្ត មេជ័រ ផ្លាទីនីម ស៊ីណេផ្លិច ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញសំបុត្រកុន នៅគ្រប់សាខា របស់រោង ភាពយន្ត មេជ័រ ដែលមានទីតាំងស្ថិតនៅ ជាមួយផ្សារទំនើប អ៊ីអន១ និងអ៊ីអន២ ផ្សារទំនើបសូរីយ៉ា និងនៅទីរួមខេត្តសៀមរាប។

បើតាមការបញ្ជាក់របស់លោក គង់មាន នៅក្នុងឱកាសសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវ កម្មវិធី TrueMoney App នៅលើទូរសព្ទ័ដៃស្មាតហ្វូន និងការអបអរសាទរ ខួបគម្រប់២ឆ្នាំ របស់ខ្លួន ក្រុមហ៊ុនទ្រូម៉ាន់នី បានធ្វើការផ្តល់ជូនការបញ្ចុះតំលៃ៥០% សំរាប់ការដាក់លុយ ទូរសព្ធ័គ្រប់ប្រពន្ធ័ តាមរយៈកម្មវិធី TrueMoney App រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ដែលនៅក្នុងមួយគណនី អាចទទួលការបញ្ចុះតំលៃនេះ ចំនួន២ដង៕  វឌ្ឍនា


ចែករំលែក៖