ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ី Great Wall បុកហាយឡែនឌ័រ ចតស្ងៀមខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់ស៊ី Great Wall ប្រហែលជាងោគមួយភាំង បានរ៉េចង្កូតទៅបុករថយន្តហាយឡែនឌ័រ ចតទុកមុខការ៉ាស់ ហើយរថយន្តបង្កព្យាយាមបើករត់ រហូតដល់កុងសុីកាប់គោ ទើបសន្តិសុខ និងសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង២រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅខាងជើងស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករម៉ាក FAW ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8557 រថយន្តតាក់ស៊ី Great Wall ។ ចំណែករថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ស។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្ករបើកបរដោយបុរសម្នាក់មិន ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៦ បំណងឡើងស្ពានជ្រោយចង្វា តែទំនងជាបុរសខាងលើងោកមួយភាំង ទើបបែរជាឡើងមកស្តាំដៃតម្រង់ទៅមុខការ៉ាស់រថយន្តដែលគេចតទុកមុខការ៉ាស់ដើម្បីលក់ ហើយមានចម្ងាយឆ្ងាយពីផ្លូវជាតិប្រមាណជាង២០ម៉ែត្រ ជ្រុលទៅបុកគូទរថយន្តហាយឡែនឌ័រ ពីខាងឆ្វេងពេញទំហឹង បណ្តាលឲ្យជ្រុះកាងក្រោយ និងកំពិតរថយន្តខាងក្រោយផ្នែកឆ្វេង ហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនរហូតប្រមាណជាមួយគីឡូម៉ែត្រម្តុំកុងសុីកាប់គោ ទើបសមត្ថកិច្ចនិងសន្តិសុខកាក់រថយន្តបង្កជាប់ដើម្បីឲ្យភាគីរថយន្តបង្កដោះស្រាយជាមួយម្ចាស់រថយន្តរងគ្រោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖