ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករ៉ឺម៉កដឹកឈើ១គ្រឿង បុកគ្នាជាមួយរថយន្ដសាំងយ៉ុងពេញទំហឹង

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលបើកម៉ូតូរ៉ឺម៉កដឹកឈើ១គ្រឿង ទៅបុកគ្នាជាមួយរថយន្ដសាំងយ៉ុងមួយគ្រឿងចំពាក់កណ្ដាលពេញទំហឹង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិតាលុះ ឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

យោងតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា គឺបង្កឡើងដោយរថយន្ដធ្វើដំណើឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរ៉ឺម៉កម៉ូតូដឹកធ្ងន់ បើកបុករថយន្ដចំពាក់កណ្ដាលពេញទំហឹងតែម្ដង។ ចំណែកបើកបររថយន្ដត្រូវគេស្គាល់ឈ្មោះ ទុយ សារ៉ន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកប្រសព្វគ្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រីឯអ្នកបើករ៉ឺម៉កដឹកឈើឈ្មោះ ដាវី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរការកណ្ដាល សង្កាត់រការ កណ្ដាល ក្រុងក្រចេះ រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

ដោយឡែកមន្រ្តីនគរបាលខេត្តក្រចេះ បានឲ្យដឹងថា បច្ចប្បន្នភាគីខាងរថយន្ដនិងភាគីម៉ូតូរ៉ឺម៉កកំពុងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ សហការី


ចែករំលែក៖