ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរាប់រយនាក់នៅចំនួន៦ភូមិកំពុងផ្ទុះការតវ៉ាមិនឲ្យក្រុមហ៊ុនដំណើរការឈូសឆាយ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរាប់រយនាក់ នៅចំនួន៦ភូមិ ដែលភូមិចំនួនបីនៅក្នុងស្រុកជាំក្សាន្ដខេត្តព្រះវិហារ មានភូមិ អន្ទិល ភូមិរស្មី ភូមិជាំស្រែ និងភូមិចំនួនបីទៀត នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានភូមិ ស្រែក្រសាំង ភូមិដីក្រហម និងភូមិត្រពាំងប្រាសាទ ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅទីនោះថា មានពលរដ្ឋសរុបជិត700គ្រួសារ នៅថ្ងៃទី២ខែមេសាឆ្នាំ២០១៨នេះបាននាំគ្នាំទៅធ្វើការរារាំងមិនឲ្យខាងក្រុមហ៊ុន អានម៉ារាឌី ធ្វើការឈូសឆាយបន្ដ និងឲ្យភាគគីខាងក្រុមហ៊ុន រកដំណោះស្រាយជូនពួកគាត់ជាមុនសិន។

ប្រជាពលរដ្ឋបានបន្ដ ឲ្យដឹងថា លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ នៅថ្ងៃទី២ខែមេសាបានដឹកនាំស្ថាប័នពាក់ពន្ធ័ បូករួមទាំងតំណាងក្រុមហ៊ុន មកចុះជួបពលរដ្ឋ ថាណាត់ជួបពលរដ្ឋថា នឹងរកដំណោះស្រាយ តែផ្ទុយស្រឡះ ដោយនាំគ្នាបើករថយន្ដទៅវិញបាត់អស់ ។

តំណាងក្រុមហ៊ុន អានម៉ារ៉ាឌី លោកខេន បានឲ្យដឹងថា ភាគគីក្រុមហ៊ុន បានទទួលសិទ្ធិធ្វើវិនិយោគនៅឆ្នាំ២០១២ ឈ្មោះមេត្រីភាព ក្រោយមកក៏បានផ្ទេរមកឲ្យក្រុមហ៊ុនមេត្រីភាព នៅលើផ្ទៃដីសរុបចំនួន (ប្រាំបីពាន់ប្រាំរយម្ភៃហិចតា)៨៥២០ហិចតា ស្ថិតនៅក្នុង ភូមិអន្អិល ឃុំយាងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

លោកបន្ដថា ក្រោយពីខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រឈួសឆាយក៏ត្រូវបានពលរដ្ឋហ៊ុមព័ទ្ធ និងបំណងចង់ផ្ទុះហិង្ស តែត្រូវបានភាគីក្រុមហ៊ុនផ្អាកការឈូសឆាយ រង់ចាំការដោះស្រាយពីថ្នាក់លើ ។

លោកជា គឹម សេង អភិបាលស្រុកជាំក្សាន្ដលោកថា មិនអាចបកស្រាយតាមរយៈទូរស័ព្ទបានទេ។

ដោយឡែក ពលរដ្ឋបានស្រែក សូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ជួយរកដំពោះស្រាយ ជួនពួកគាត់ទាំងអស់គ្នាផង ពួកគាត់បានស្រែកថា មានតែប្រមុខរាជរដ្ឋាភិបាលមួយ ទេ ទើបអាចជួយពួកគាត់បាន។ ពីព្រោះអាជ្ញាធរស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មិនរកយុត្តិធម៌ជួនពួកគេទេ ទុកអូសបន្លាយ ច្រើនឆ្នាំមកហើយ ៕ ប៉ែន នួន


ចែករំលែក៖