ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកអារផ្ដួលរលំដើមឈើនៅក្នុងព្រៃភ្នំម្នាក់ភ្លាត់ស្នៀតដួលសង្កត់ស្លាប់ខ្លួនឯងយ៉ាងរន្ធត់ ត្រូវបានគេនិយាយតៗគ្នាអាចត្រូវបន្ដាសសាធនធានធម្មជាតិ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៣៥នាទី រសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងព្រៃត្រង់ចំណុចចំណោតផ្ដាច់ព្រលឹង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ យោ វិឆៃ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកស្នាក់នៅម្ដុំតក់ឡក់ស្ថិតក្នុងភូមិ.ឃុំកើតហេតុ។

ប្រភពដដែលបន្តទៀតថា សមត្តកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែធ្វើបុណ្យតាមប្រណីពៃ។

គួររំលឹកផងដែរថា៖ ករណីខាងលើកើតមានច្រើនគួរសមផងដែរ នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន


ចែករំលែក៖