ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងទៅត្រួតពិនិត្យ តំបន់ជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បានយល់ព្រមឲ្យក្រុមតំណាងរបស់អង្គការសហប្រជាជាតិ ទៅកាន់រដ្ឋរ៉ាឃីន ដែលជា តំបន់ជនជាតិរ៉ូហ៊ីងយ៉ារស់នៅ ក្នុងការត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ កន្លងមករដ្ឋា ភិបាលមីយ៉ាន់ម៉ា មិនអនុញ្ញាតឲ្យអង្គការ អន្តរជាតិទៅកាន់ទីនោះឡើយដោយ បញ្ជាក់ថា ទៅទីនោះគ្មានសុវត្ថភាព ឡើយ។

ក្រោយពីធ្វើការប្រឆាំង ជំទាស់អស់​រយៈពេលជាច្រើនខែ មីយ៉ាន់ម៉ា នាពេល ថ្មីៗនេះ បានយល់ព្រមចំពោះដំណើរទស្សនកិច្ចមួយ ធ្វើឡើងដោយក្រុមប្រឹក្សាសន្តិ សុខ អង្គការ សហប្រជាជាតិ ។យោងតាមព័ត៌មានចេញផ្សាយដោយគេហទំព័រ Yahoo News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោយក្រុម ប្រឹក្សាសន្តិសុខ ដាក់សំណើធ្វើទស្សនកិច្ច ក្នុងខែកុម្ភៈ រដ្ឋាភិបាលមីយ៉ាន់ម៉ាបាន និយាយថា វាមិនមែនជាពេលសមស្រប ឡើយ ប៉ុន្តែឥឡូវនេះបានបើកភ្លើងបៃតងឲ្យ។

ឯកអគ្គរដ្ឋទូតប៉េរូ លោក Gustavo Meza-Cuadra ដែលបច្ចុប្បន្នកាន់តំណែង ជាប្រធាន ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បាននិយាយថា សេចក្តី លម្អិតនៃការធ្វើដំណើរ នៅមិនទាន់បានធ្វើការសម្រេចចុងក្រោយនៅឡើយទេ រួម ទាំងថាតើរដ្ឋាភិបាល នឹងអនុញ្ញាត ឲ្យក្រុមប្រឹក្សាសន្តិសុខទស្សនកិច្ចនៅរដ្ឋ Rakhine ដែរឬទេ។

កន្លងមកកម្លាំងទាហានមីយ៉ាន់ម៉ារងការចោទប្រកាន់ថាបានសម្លាប់រង្គាល ក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដោយ ដុតបំផ្លាញភូមិឋាន ធ្វើឲ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ាភៀសខ្លួនទៅកាន់ប្រទេសជិតខាង បង់ក្លាដែស បង្កឲ្យមានវិបត្តិជនភៀសខ្លួនជាទ្រង់ទ្រាយធំ ។ កន្លងមកថ្មីៗ រដ្ឋាភិ បាលមីយ៉ាន់ម៉ា និង ប្រទេសបង់ក្លាស ដែសបានព្រមព្រៀងគ្នា ឲ្យពលរដ្ឋរ៉ូហ៊ីងយ៉ាធ្វើមាតុភូមិនិវត្តន៍ ដោយមីយ៉ាន់ម៉ាបានសាងសង់ជំរំជាច្រើន សម្រាប់ការរស់នៅ របស់ពលរដ្ឋទាំងនោះ៕ ម៉ែវ សាធី


ចែករំលែក៖