ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡាយរំដោះទឹកមួយកន្លែងត្រូវបានគេកំពុងចាក់លុបធ្វើកម្មសិទ្ធិ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលដីធ្លីកំពុងឡើងថ្លៃ ក៏ដោយសារកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកើនឡើង និងមានការអភិវឌ្ឍន៍ខ្ពស់ ដីធ្លីចាប់ផ្តើមហក់ឡើងមានហាងឆេង ស្របពេលនេះត្រពាំង បឹង មិនថាកម្មសិទ្ធឯកជន មិនថាធម្មជាតិសម្បត្តិរដ្ឋ ត្រូវបានគេចាក់លុបដី មិនដឹងថាស្របច្បាប់ឬអត់ច្បាប់នោះទេ ជាបណ្តើរៗទៅហើយ ដើម្បីកែច្នៃទៅជាដីគោក ហើយក្នុងពេលនេះ ក៍មានប្រឡាយរំដោះទឹកមួយកន្លែងនៅដែលឆ្លងកាត់ផ្លូវ១០០៣ស្ថិតនៅក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៍ត្រូវគេចាក់លុបដែរ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា៖ ស្របពេលដែលតម្លៃដីឡើងថ្លៃខ្ពស់ បឹងធម្មជាតិនិងប្រឡាយត្រង់ចំណុចខាងលើត្រូវបានគេចាក់លុប ដើម្បីអភិវឌ្ឍន៍ តែមិនដឹងថា មានច្បាប់ឬអត់ច្បាប់ ជាប្រយោជន៍រដ្ឋ ឬជាប្រយោជន៍បុគ្គលនោះទេ ដឹកដីចាក់គ្រគ្រឹកគគ្រែង ដឹកកំពប់តាមផ្លូវ កក្លិកក្លាក់ ប្រឡាក់ ធ្លាក់តាមផ្លូវ មិនខ្វល់ មិនគិតពីផលប៉ះពាល់ ឬខាងណានិយាយឡើយ សំខាន់សម្រុកដឹកដីចាក់ឲ្យរហ័យឆាប់ពេញ។

ពាក់ព័ន្ធករណីចាក់ដីលុបប្រឡាយខាងលើនេះបើតាម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានចុះមកដល់គោលដៅខាងលើបានបញ្ជាក់ប្រាប់ថា៖ ម្ចាស់ដីខាងលើនេះចាក់ដីមិនបានសុំការអនុញ្ញាតិច្បាប់ពីសាលាខណ្ឌឡើយគឺចាក់ដីដោយចិត្តខ្លួនឯងព្រមទាំងកាយលុបប្រឡាញទឹកផង ដូចនេះក្នុងនាមអាជ្ញាធរចុះមកគឺផ្អាករាល់សកម្មភាពបណ្តោះអាសន្នសិនព្រមទាំងអោយកាយ
ប្រឡាយចេញជារូបរាងដើមវិញដោយរងចាំដោះស្រាយពេលក្រោយ ៕ តុង សីហា


ចែករំលែក៖