ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាជនជាតិចិនម្នាក់ស្រវឹងបើករថយន្តម៉ាកកាមេរីបាឡែន មួយគ្រឿង បុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ហើយធ្វើចារិតឈ្លើយទៀត

ចែករំលែក៖

ភ្នំពេញ:បុរសជាជនជាតិចិនម្នាក់ហើយធ្វើចារិតឈ្លើយណាស់ ក្រោយពីបើករថយន្តម៉ាកកាមេរីបាឡែន មួយគ្រឿង បានជ្រុលទៅបុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ពេញទំហឹង ដែលឈរនៅចិញ្ចើមផ្លូវ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។

ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅជិតស្ពាននាគភ្លោះ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនជាតិចិនម្នាក់បានបើរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8662 រួមដំណើរជាមួយនារីជាជនជាតិចិនម្នាក់ផងដែរ បានរេចង្កូតទៅបុកចំម៉ូតូ ដែលចតនៅចិញ្ចើមផ្លូវ ហើយបានទៅបុកបុរសម្នាក់ដែរឈរកំពុងនៅក្បែរនោះបណ្ដោយអោយគាបជើងជាប់នឹងរថយន្តត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយពីបុរសជាជនជាតិចិនបុកគេហើយក៏មានការខឹងសម្បារពីប្រជាពលរដ្ឋទាស់សម្តីឌឺដងដាក់ជនជាតិចិនខាងលើនោះធ្វើឲ្យជនជាតិចិននោះខឹងឡើងលើរថយន្តហើយដោះអាវគប់ចោលផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្នានបាននាំខ្លួនជនបង្កទាំង២នាក់នោះ និងរថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖