ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Range Rover បន្ថយល្បឿនពេលឃើញមនុស្សដើរឆ្លងផ្លូវត្រូវ រថយន្តកូរ៉េមកបុកពីក្រោយខូចខាតទាំសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្តRange Rover មួយគ្រឿង កំពុងបើកបរតាមផ្លូវ ស្រាប់តែឃើញមានមនុស្សដើរឆ្លងកាត់ផ្លូវ បានបន្ថយល្បឿន ភ្លាមនោះក៏មានរថយន្តហុីយ៉ាន់ដាយ ប្រភេទកូរ៉េ បើកមកពីក្រោយជ្រុលចង្កូតប៉ះពីក្រោយរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២:៣០នាទី ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលប៉ះគេពីក្រោយ ម៉ាកហុីយ៉ាន់ដាយ ប្រភេទកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4849 ដឹកអាគុយ ម៉ាកJP ចំណែករថយន្តរងគ្រោះម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6878 ទាំងអ្នកបើករថយន្តបង្ក និងអ្នកបើករថយន្តរងគ្រោះ មិនត្រូវបានបានស្គាល់ឈ្មោះនោះទេ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះបើកក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានមនុស្សដើរឆ្លងកាត់ផ្លូវ ហើយអ្នកបើករថយន្តបានបន្ថយល្បឿនដើម្បីឲ្យមនុស្សឆ្លងកាត់ ភ្លាមនោះក៏មានរថយន្តហុីយ៉ាន់ដាយខាងលើបើកពីស្របទិសគ្នាបានជ្រុលចង្កូតទៅបុកពីក្រោយបណ្តាលឲ្យរងការខូចខាតទាំងសងខាងដោយរថយន្ត Range Rover រងគ្រោះកំពិតពីក្រោយផ្នែកខាងស្តាំ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយកំពិតខាងមុខបន្តិចបន្តួច។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានជជែករកដំណោះស្រាយនៅកន្លែងដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ


ចែករំលែក៖