ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនសង្ស័យស្រវឹងជ្រុលបុករបាំងថ្មរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈល្បឿនលឿនសៃង្ស័យស្រវឹង បានជ្រុលទៅកៀរនឹងរបាំងថ្មពុះចែកផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ជិតនឹងសាលាផ្តល់ឈាម ផ្លូវ២៧១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូម៉ាក់ សង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FN 0067 បានធ្វើដំណើរតាមផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុសង្ស័យស្រវឹង ក៏បានរេចង្កូតជ្រុលទៅកៀរនិង របាំងថ្មពុះចែកផ្លូវ បណ្តាលឲ្យដួលខ្ទាតចេញពីគ្នា ជាច្រើនម៉ែត្រ និងធ្វើឲ្យមានអ្នកបើកម៉ូតូ រងរបួសសន្លប់ស្តូក ស្តឹង។ ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្តបានមកដឹកយកទៅសង្គ្រោះ នៅគ្លិនិកឯកជនហុងហាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សារទុកនៅ ប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីប្រគល់ឲ្យម្ចាស់វិញ ៕ សុខាសែនជ័យ


ចែករំលែក៖