ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០១-២០២ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តដឹកដីនិង រថយន្តហាយឡិនឌរ័ ដែលមានទិសដៅផ្ទុយគ្នា វ៉ាជែងមិនផុត ក៏ជ្រុលទៅបុករថយន្តដឹកដីតែម្តង បណ្ដាលឲ្យរងរបួសមនុស្សចំនួន៥នាក់ ។
ភ្លាមៗ សមត្ថកិច្ចមិនទាន់ស្រង់បានពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរនៅឡើយ រីឯវត្ថតាងរថយន្ត ចំនួន ០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ