ព័ត៌មានទាន់ហេតុការណ៍៖

នេះចាត់ទុកថាឪពុកម្ដាយធ្វេសប្រហែសពេកទើបកូនៗលង់ទឹកស្ទឹងស្លាប់បែបនេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសចំនួន២នាក់បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាហោចអាធ័ម នៅគ្រាដែលពួកនាំគ្នាជិះទូកលេងខណៈឪពុកម្ដាយខ្វះការយកចិត្តទុកដាក់ចំពោះកូនៗ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ត្រង់ចំណុចទឹកស្ទឹងស្វាយដូនកែវ ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ(ស្លាប់)ដោយលង់ទឹកស្ទឹងទី១ ឈ្មោះ រឿន វុទ្ធី ភេទប្រុស អាយុ ០៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ វង រុវរឿង និងម្ដាយឈ្មោះ ដួង សុខា មានទីលំភូមិ.ឃុំកើតហេតុខាងលើ និងទី២ ឈ្មោះ នី ទីណា ភេទប្រុស អាយុ ០៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ យឹម នី និងម្ដាយឈ្មោះ វង់ សាវឿន រស់នៅភូមិ.ឃុំជាមួយគ្នា។

ប្រភពខាងលើបន្តទៀតថា ក្រោយកើតហេតុមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នា ចុះពិនិត្យ និងស្រាវជាវជំុវិញកន្លែងកើតហេតុដើម្បីចាប់យកវត្ថុតាងនានា លទ្ធផល៖ ករណីនេះពុំមានជាប់ពាក់ព័ន្ធក្នុងករណីឃាត់កម្មអ្វីនោះឡើយ គឺអាចស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន ពោលគឺដោយសារការខ្វះការយកចិត្តទុកដាក់ពីអាណាព្យាបាល នៅគ្រាដែលគាត់រវល់ឬភ្លេចត្រចៀកមួយប៉ប្រិចភ្នែកក៍ថាបាន រួចក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖