ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយឃាតករំលោភសម្លាប់កុមារីអាយុ៥ឆ្នាំនៅស្រុក​ព្រះស្ដេច

ចែករំលែក៖

​ខេត្តព្រៃវែង​ ៖​ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ព្រះស្ដេច​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ ខេត្តព្រៃវែង​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ពៅ​ ជីវី​ ស្នងការ​រង​ទទួល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង​ ចុះ​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​កុមារី​អាយុ​៥​ឆ្នាំ​ កាលពី​ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨​ ​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នៅ ​ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​ ​។​

សមត្ថកិច្ច​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ​ ពេ​ជ​ ពិសី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​។​ ចំណែក​កុម​រី​រង​គ្រោះ​ ឈ្មោះ​ ចាន់​ ស្រី​ដេ​ត​ អាយុ​៥​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ដែល​មាន​ឪពុក​ឈ្មោះ​ ពុត​ ចាន់​ អាយុ​៤៨​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ រស់​ ហេ​ន​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​។​

​សូម​រំលឹក​ថាៈ​កុមារី​ម្នាក់​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​ ត្រូវ​បាន​ជន​ល្មោភកាម​ ចាប់រំលោភ​រួច​សម្លាប់​ចោល​យ៉ាង​អាណោច​អាធ័មកាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៣០​នាទី​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ ប្តឹង​រាយការណ៍​ ថា​មាន​សាកសព​ក្មេង​ដេក​ស្លាប់​ នៅ​ចំណុច​មាត់​ស្រះ​ខាងត្បូង​ ឈៀង​ខាងកើត​ក្នុង​វត្ត​សទ្ធា​ ភូមិ​សទ្ធា​ ​ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​ ។​ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ ធ្វើ​កោសល្យ​វិ​ច័យ​លើ​ខ្លួន​សាកសព​ឈ្មោះ​ ចាន់​ ស្រី​ជេ​ត​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ នៅ​ភូមិ​សទ្ធា​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ទើប​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ការ​រំលោភ​សម្លាប់​ ។​

ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

 


ចែករំលែក៖