ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិទួលថ្មី ឃុំ គរ ស្រុកត្បូងឃ្មុំ អស់ចំនួន៦ខ្នង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះ ដោយអគ្គិភ័យឆេះបំផ្លាញមានឈ្នោះ ៖
១-លី.អីុសា ភេទប្រុស ២-សុះ. អីុត ភេទប្រុស ៣-ឯល.ប៉ោស៊ីយ៉ះ ភេទស្រី ៤- សា.យ៉េប ភេទប្រុស ៥-ម៉ាត់. អុីត ភេទប្រុស និង៦-សុះ.អំុមីុ ភេទស្រី ។ អ្នកទាំង៦នាក់ ជាជនជាតិខ្មែរអ៊ិស្ល។
ក្នុងការចុះជួយអន្តរាគមន៍ កម្លាំងរបស់អធិការដ្នានននគរបាលស្រុកត្បូងឃ្មុំបានប្រើប្រាស់រថយន្តអធិការដ្ឋានក្រុងសួង , តំបែរ, អូរាំងឪ ,ក្រូចឆ្មារ និងរថយន្តស្នងការដ្ឋាននគរបាល ។
សមត្ថកិច្ចបានឲ្យដឹងថា ការឆេះនេះផ្តើមចេញពីផ្ទះឈ្មោះសា យ៉េប ដោយទុស្សេខ្សែភ្លើង ៕ វណ្ណ: