ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១ខួប៦ខែរថយន្តកាមរីឆ្លាមថយកិនក្បាលបែកខួរស្លាប់ភ្លាមៗ នៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ១ខួប៦ខែម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរត់តាមបងប្រុសអាយុ៥ឆ្នាំទិញម្រេចឲ្យម្តាយធ្វើម្ហូប ក៍ត្រូវម៉ាកកាមរីឆ្លាមមួយគ្រឿង បើកបរដោយបុរសម្នាក់ ថយក្រោយមិនប្រយ័ត្ន ជ្រុលកិនបែកក្បាលស្លាប់តែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវបេតុងចំណុចមុខផ្ទះគ្មានលេខក្នុងបុរីពិភពថ្មីភូមិខ១សថ្កាត់ច្រាំងចំរេះទី២ខឫស្សីកែវ។

សាកសពក្មេងស្រីរងគ្រោះមានឈ្មោះ ពុទ្ធ លក្ខណា អាយុ១ខួប៦ខែជាកូនទី២ ឪពុកឈ្មោះពុទ្ធ ប៊ុនថន អាយុ២៨ឆ្នាំ មុខរបរបើកឡាននឹងម្តាយមានឈ្មោះគង់ស៊ីុចាន់អាយុ២៦ឆ្នាំមានមុខរបរនៅផ្ទះអ្នកទាំង៣នាក់ស្នាក់នៅកើតហេតុ។

រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-4513 អ្នកបើកមានឈ្មោះ សាន់នី ភេទប្រុស អាយុ៣៣ឆ្នាំមានមុខរបរលក់ដូរមានទីលំនៅភូមិកណ្តាលទយលឃុំកំពង់ត្រាចលិចស្រុកកំពង់ត្រាចខេត្តកំពតស្នាក់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានប្រើកូនប្រុសអាយុ៥ឆ្នាំម្នាក់ឲ្យទៅទិញម្រេចដោយមិនបានដឹងថាកូនស្រីអាយុ១ខួប៦ខែរត់ទៅតាមពីក្រោយទៅជាមួយបងវាទេដោយគាត់ជាម្តាយរវល់ធ្វើម្ហូបក្រោយមកស្រាប់តែលឺកូនប្រុអាយុ៥ឆ្នាំស្រែកគាត់ស្មានថាឆ្កែខាំកូនប្រុសនោះស្រាប់តែគាត់ចេញទៅមើលបែជាឃើញកូនស្រីអាយុ១ខួប៦ខែបែកខួស្លាប់នៅផ្លូវទៅវិញ។

ប្រភពព័ត៌មាននៅកន្កែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំកើតហេតុមានរោងកាទៅមុនអត់រួចក៏បានរយែរថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នរថយន្តក៏បានកិនកុមារីរងគ្រោះបណ្តាលឲ្យបែកខួស្លាប់ភ្លាមៗតែម្តង។ភ្លាមៗនោះម្ចាស់រថយន្តក៏បានចុះពីលើរថយន្តបីក្មេងស្រីនោះដើររកម្តាយក្មេងរងគ្រោះនិងបានប្រគល់ក្មេងនោះឲ្យម្តាយក្មេងរងគ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុវាស់វែងយករថយន្តនឹងអ្នកបើកបរទៅរក្សាទុកនៅការយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ។ចំណែកឯសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា


ចែករំលែក៖