ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅប្រព័ន្ធធារាសាស្ត្រទំនប់ Beck Gok ស្ថិតក្នុងខេត្ត Chungcheong សាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ប្រទេសកូរ៉េ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅប្រព័ន្ធធារាសាស្ត្រទំនប់ Beck Gok ស្ថិតក្នុងខេត្ត Chungcheong សាធារណរដ្ឋកូរ៉េ ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានជួបពិភាក្សាជាមួយស្ថាប័ន KRC (Korea Rural Community Corporation) ដែលជាស្ថាប័នគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅសាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រង ការបញ្ជាសំណង់សិល្បការ ក៏ដូចជាការចែកចាយទឹក តាមប្រព័ន្ធព័ត៌មានវិទ្យា ។

សូមបញ្ជាក់ជូនថា ទំនប់ Beck Gok ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៤៩ ហើយធ្វើការជួសជុល ស្តារឡើងវិញនៅក្នុងអំឡុងឆ្នាំ ២០១១-២០១៤ ដោយចំណាយថវិកាអស់ប្រមាណ ៦០ លានដុល្លារសហរដ្ឋអាមេរិក ។ ទំនប់នេះមានប្រវែង ៤១០ ម, កម្ពស់ ២៨,៧ ម និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២៦ លានម៉ែត្រគូប ព្រមទាំងអាចធ្វើការស្រោចស្រពលើផ្ទៃដីប្រមាណ ៣.០០០ ហិកតា ។ ក្រៅពីការស្រោចស្រព ទំនប់នេះ ក៏អាចផលិតថាមពលវារីអគ្គិសនីផងដែរ ៕


ចែករំលែក៖