ព័ត៌មានទាន់ហេតុការណ៍៖

អាណិតក្មេងស្រីណាស់ ត្រូវស្ទាវចាប់រំលោភដល់ក្នុងបន្ទប់បានសម្រេច២ដងហើយគំរាមនាងមិនឲ្យឮមាត់ទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពី​ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រាម​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយ១៥ឆ្នាំ​បានសម្រេច​ចំនួន២ដង ហើយ​គំរាម​ជនរងគ្រោះ​មិន​ឲ្យ​ឮមាត់​ទៀតផង។ ជ​នស​ង្ស​យ័​ត្រូវបាន​ចាប់ខ្លួន នៅ​ចំណុច០៥ក្រុមហ៊ុន​យិះ​ចៀ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តាម​បណ្តឹង​របស់​គ្រួសារ ក្មេងស្រី​រងគ្រោះ។

ជនសង្ស័យ ឈ្មោះ ណៃ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ដ មាន​ស្រុកកំណើត​ភូមិ​ថ្កូវ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ខេត្ត​ព្រះសីហនុ។ រីឯ​យុវតី​ជនរងគ្រោះ​អាយុ១៥ឆ្នាំ មាន​ទីលំនៅ​ ខេត្ត​ព្រះសីហនុ ។ ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ លើ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ចំនួន​ពីរដង នៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ។

បទល្មើស​នោះ បាន​កើតឡើង​តាំងពី​វេលាយប់​ថ្ងៃទី១៣ ខែមីនា​ឆ្នាំ២០១៨ម្តង និង​លើក​ទី​ពីរ នៅវេលា​ម៉ោង២៣យប់​ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៨ ហើយ​ជនសង្ស័យ​គេចខ្លួន។ ក្រោយពេល​កើតហេតុភ្លាមៗ ជនរងគ្រោះ​មិនបាន​មកប្ដឹង​ទេ ពីព្រោះ​មានកា​គំរាម​ពី​ជនសង្ស័យ ហើយ​ម្យ៉ាងទៀត​ខ្លាច​សាច់ញាតិ​ខ្លួន​វាយ​ធ្វើបាប។

ដោយមាន​ការងឿងឆ្ងល់​ពី​សាច់ញាតិ ព្រោះ​ជនរងគ្រោះ​ចេះតែ​សំកុក អត់​និយាយស្ដី​ក៏បាន​នាំគ្នា​សួរដេញដោល។ បន្ទាប់មក​រឿងរ៉ាវ​ក៏បាន​បែកចេញ​ទាំងអស់ សាច់ញាតិ​ក៏បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​តែម្តង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖