ចិន៖ យោងតាមការចុះផ្សាយរបស់ CCRF បាននិយាយថា នៅថ្ងៃទី២០ ខែឧសភា លោក Guo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន។ មានអ្នកសារព័ត៌មានបានសួរសំណួរពាក់ព័ន្ធនឹងពាក្យសម្តីរបស់បុគ្គលLai Qingde។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីចិន ហើយមិនធ្លាប់មានឋានៈជាប្រទេសមួយឡើយ។
មុខមាត់ពិតរបស់អាជ្ញាធរLai Qingdeដែលជាអ្នក “ការបង្ករឿង”និងជា “អ្នកបំផ្លាញសន្តិភាព”បានត្រូវលាតត្រដាងម្តងហើយម្តងទៀត កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺផ្ទុយស្រឡះពីសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ “ការស្វែងរកឯករាជ្យដោយពឹងផ្អែកកម្លាំងខាងក្រៅ”និង “ការស្វែងរកឯករាជ្យតាមរយៈកម្លាំងអាវុធ” វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ”៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច