ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបញ្ជូនក្រុមក្មេងញៀនថ្នាំ៤នាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសភូមិឃុំសុវត្ថិភាពបានឃាត់ខ្លួនក្រុមក្មេងញៀនថ្នាំ ដែលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសំណង់មិនរៀបរយ តាមប្រឡាយទឹកស្អុយក្នុងភូមិមានជយ័១ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ ។

បើតាមសម្តីលោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជយ័១ បានឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍ថាមានការប្រមូលផ្តុំគ្នាគគ្រឹកគគ្រេង ពីសំណាក់ក្រុមក្មេងញៀនថ្នាំ ទើបកម្លាំងសហការគ្នាសុំគោលការថ្នាក់លើចុះធ្វើរដ្ឋបាល លទ្ធផលបានប្រមូលបានក្រុមក្មេងក្រោមអាយុ១៥ឆ្នាំ ដែលមិនចូលសាលារៀន ហើយមកប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន ចំនួន៤នាក់យកមកសាកសួរធ្វើកំណត់ហេតុបញ្ជូនទៅអប់រំ និងបន្សាបគ្រឿងញៀននៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ តាឡឹម


ចែករំលែក៖