ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៨នាក់ត្រូវបានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តបានបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីរកឃើញវត្ថុតាងសារធាតុញៀនឧបករណ៍ជាច្រើនទៀត។
ការបញ្ជូនខ្លួននេះធ្វើឡើងនៅ ព្រិក ថ្ងៃ ពុធ ១១កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨។
ប្រភពពីការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នោះ
ទី១.មានឈ្មោះញ៉ែមសុផល ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ (អ្នកប្រើប្រាស់ និងជួញដូរ) ។
ទី ២.ឈ្មោះវុន លីហ្សា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី មុខរបរជាងអ៊ុតសក់(អ្នកប្រើប្រាស់)។
ទី៣.ឈ្មោះ ហ៊ឹម ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ (អ្នកប្រើប្រាស់)។
ទី៤.ឈ្មោះ ជន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរបើក(អ្នកប្រើប្រាស់)។
ទី ៥.ឈ្មោះ ជា វ៉ាន់ឌី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុខរបរបើក បរ(អ្នកប្រើប្រាស់)
ទី៦.ឈ្មោះ វ៉ាន់ ម៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរលាងឡាន(អ្នកប្រើប្រាស់)។
ទី៧.ឈ្មោះ អន ឡី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិតាវែងឃុំតាវែងស្រុកតាវែងខេត្តរតនគិរីមុខរបរមិនពិតប្រាកដ(អ្នកប្រើប្រាស់) និង
ទី៨.ឈ្មោះ ជាណារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរីមុខរបរបើកបរ (អ្នកប្រើប្រាស់)។
លោកវរៈសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទាំង៨នាក់នេះ ឃាត់ខ្លួនបាន តាំងពីវេលាម៉ោង១.៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំការស្វាយចន្ទីរ ក្រោយវត្តភ្នំស្វាយស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា១ថង់ធំ និង២កូនថង់តូចទូរស័ព្ទដៃ៤គ្រឿង ម៉ូតូម៉ាកវ៉េវពណ៌ក្រហម១គ្រឿង ដាវសាំម៉ូរ៉ៃ៣ កាំបិតស្នៀត២ ពូថៅ១ កាំបិតខ្វែវ១ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។
លោកបន្តថា មុននឹងឈានដល់ការបង្ក្រាបលោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ទើបលោកបានចាត់ភ្នាក់ងារស៊ើបអង្កេតរយៈពាលជាងមួយសប្ដាហ៍ ទើបប្រើវិធានការជំនាញបង្ក្រាបបានលទ្ធផលនេះ ។
ជនសង្ស័យទាំង៨នាក់ត្រូវតុលាការបញ្ជូនខ្លួនទៅពន្ធធនាគារភ្នំស្វាយខេត្តរតនគិរី ឃុំខ្លួនបណ្ណោះអាសន្តរង់ចាំការវិនិច្ឆ័យទោសតាមច្បាប ៕ ជីវ័ន្ត