ព័ត៌មានទាន់ហេតុការណ៍៖

ទៅរកសង្សារមិនឃើញ ឃើញតែប្អូននាង រំលោភទាំងពីរលើក សន្យាឲ្យលុយទិញទូរស័ព្ទទំនើបប្រើ

ចែករំលែក៖

ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុនកាមីនតែលម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ(អនិតិជន)កាលពីយប់ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលនាងជនរងគ្រោះត្រូវជាប្អូនស្រីបង្កើតរបស់សង្សារបស់ខ្លួនផងដែរ។

ជនដែលត្រូវបានចាប់ខ្លួនខាងលើ ឈ្មោះ ឡេង ផៃលីនសាន អាយុ៣៥ឆ្នាំ មុខរបរតំណាងប្រធានក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ២៥ ផ្លូវលេខ២៨ភូមិវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនជាប់ចោទត្រូវបានចាប់ខ្លួនតាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះឈ្មោះ ខ. ស.ន​. អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌសែនសុខ។

យោងតាមបណ្តឹងជនរងគ្រោះបានប្រាប់ថា កាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ(ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ)បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងស្រីនាងមិននៅផ្ទះទេ ដោយនាងនៅតែម្នាក់ឯង ក្នុងបន្ទប់ពេលនោះជនសង្ស័យបានឈ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តង ប៉ុន្តែដោយខ្លាចនាងប្តឹង ជនសង្ស័យបានល្បួងដោយប្រាប់នាងថា ចង់បានអ្វីចាំគេទិញឲ្យ ពេលនោះនាងមិនបានប្តឹងអ្វីឡើយ ដោយនាងក្មេងសេចក្តីផង ចាញ់ការល្បួងរបស់ជនសង្ស័យ ពេលនោះនាងបានទៅនៅស្រុកកំណើតមួយរយៈពេល។

ជនរងគ្រោះបានប្រាប់ទៀតថា លុះពេលនាងត្រឡប់មកពីស្រុកវិញនៅថ្ងៃ២៤ មេសា ២០១៨ វេលាម៉ោងប្រហែល១៩និង៣០នាទី បានឃើញជនសង្ស័យមករកបងស្រីនាងទៀតតែមិនជួបៗតែនាង ពេលនោះជនសង្ស័យបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀត ដោយសន្យាថា ចាំឲ្យលុយទិញទូរស័ព្ទទំនើបមួយគ្រឿង លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នាងបានប្រាប់ដំណើររឿងខាងលើទៅបងស្រីនាងហើយបងនាងបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យឲ្យមកជួបក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា តាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្ល៉េះជាលក្ខណៈគូសង្សារ ហើយថា រូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែន ខណៈទៅរកបងស្រីជនរងគ្រោះមិនជួបហើយ ដោយសារខ្លួនស្រវឹងស្រាទើបឃើញជនរងគ្រោះនៅម្នាក់ឯង ក៏ចាប់រំលោភតែម្តង។

ដោយមានចម្លើយសារភាពីជនសង្ស័យគ្រប់គ្រាន់សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖