ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យរន្ធត់ណាស់ទេវតាពិតជាគ្មានមេត្តា ភ្នែកក៏ពិការ កូនប្រាំនាក់ក្នុងបន្ទុក ត្រូវរន្ទះបាញ់រងរបួស ពីរនាក់កូននឹងឪពុក នៅមិនទាន់ជានៅឡើយ បន្សល់ទុកកូនស្រីបីអ្នកតូចៗ កំព្រារងារឯកា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រួសារក្រក្សត់ខ្លួនពិការភ្នែក ចិញ្ចឹមកូនក្នុងបន្ទុក៥អ្នក មិនត្រឹមតែប៉ុណ្ណោះខ្លួនត្រូវរន្ទះ បាញ់ប្រហារត្រូវពីរនាក់ឪ នឹងកូនប្រុសម្នាក់ សន្លប់ស្តូកស្តឹងកាលពីថ្ងៃទី២៥ ខែមេសា ថ្មីៗនេះ ត្រូវបញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយស្ថានភាពជំងឺនោះធ្ងន់ធ្ងរពេក ខេត្តក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យសៀមរាប បច្ចុប្បន្នកូនរបស់គាត់នៅមិនទាន់ មានសភាពប្រក្រតីនៅឡើយ ហើយបន្សល់នៅតែកូនស្រីបីនាក់តូចៗ គ្មានអ្វីបរិភោគ និងគ្មានសាច់ញាតិទីពឹងឡើយ មានអ្នកជិតខាងផ្តល់ជូនបន្តិចបន្តួច គ្រាន់ដោះស្រាយបញ្ហាក្រពះមួយពេល មួយគ្រា ពេលយប់ដេកបីនាក់បងប្អូន ផ្ទះនៅឆ្ងាយពីគេឯង ពិតជាកំសត់កណ្តោចកណ្តែងណាស់ ជួបនឹងហានិភ័យគ្រប់ពេល បច្ចុប្បន្នរស់នៅចំណុចក្រោយ សាលារៀនរឹទ្ធី (សែនជ័យ២) ជិតផ្លូវចូលឃុំអូស្វាយ ឋិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមការរៀបរាប់របស់លោកប៉ុន កៅ ប្រជាការពារភូមិបាននិយាយថា គ្រួសារមួយនេះក្រលំបាកណាស់ ហើយគាត់ជាជនពិការ មានប្រពន្ធកូនប្រាំនាក់ក្នុងបន្ទុក រកព្រឹកខ្វះល្ងាចរាល់ថ្ងៃពឹងទៅកូនប្រុស ដែលត្រូវគ្រោះថ្នាក់ដោយសារ រន្ទះបាញ់ពីរនាក់ឪពុក កូន កាលពីថ្ងៃទី២៥ ខែមេសា កន្លទៅថ្មីៗនេះ បច្ចុប្បន្ននៅកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបនៅឡើយ។

គាត់បន្តទៀតថា ម្តាយទៅមើលថែឪពុក និងប្អូន នៅកូនស្រីតូចៗបីនាក់ចាំផ្ទះ រស់ទាំងត្រដរ គ្មានទីពឹងពេលយប់ ដេកតែបីនាក់បងប្អូន ដូចកូនលលក កំព្រាមេ បា គាត់ក៏បានហៅឲ្យមកដេកផ្ទះគាត់ដែរ ងាយស្រួលមើលថែ តែពួកគេមិនព្រមមក ព្រោះចោលផ្ទះ គាត់ក៏បានសំណូមពរដល់សប្បុរសជន ជិតឆ្ងាយក្នុង និងក្រៅប្រទេស និងអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងពីរ មេត្តាជួយដល់គ្រួសារមួយនេះផង គឺមានតែសម្តេចទាំងពីរទេ ដែលជាម៉ែ ជាឪ ទីណាជួបការលំបាក ទីនោះ គឺមានវត្តមានលោកទាំងពីរជានិច្ច លោកទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់គ្រួសារជនពិការភ្នែកទាំងគូមួយនេះ ដែលជួបគ្រោះធម្មជាតិ ដោយសារន្ទះបាញ់ថែមទៀត ពិតជាលិចទូកហើយ ថែមទាំងភ្លើងឆេះផ្ទះទៀត គ្មានសល់អ្វីនោះទេ ៕ មាស សុផាត


ចែករំលែក៖