ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៨,២៩ខែមេសា យ៉ាងហោចមានមនុស្ស២នាក់បានស្លាប់ដោយសារលង់ទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងៗចំនួន ១០នាក់បានលង់ទឹកស្រះស្លាប់ នៅគ្រាដែលក្មេងៗទាំងអស់នេះនាំគ្នាទៅលេងទឹក និងសាកសពហើមស្អុយរលួយបុរសម្នាក់ផ្សេងទៀត ត្រូវបានគេប្រទះឃើញសង្ស័យជាករណីលង់ទឹកស្ទឹងពោធិ៍សាត់។

អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅល្ងាចថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងស្ទឹងពោធិ៍សាត់ត្រង់ចំណុចកោះល្វិល ស្ថិតក្នុងភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សាកសពមានភាពហើមស្អុយរលួយអាចស្លាប់យូថ្ងៃ ហើយគេស្គាល់ឈ្មោះ អៀវ ឈាង អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទោង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ជាមនុស្ស(វិកលចក្រិក)។

ដោយឡែក៖ នៅវេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃទី២៩ ខែឆ្នាំដដែល នៅខាងលិចប្រឡាយស្ពានខ្ពស់រ៉ា ត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានឲ្យដឹងដែរថា មានករណីក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងៗចំនួន ១០នាក់បានលង់ទឹកស្លាប់ផងដែរ នៅគ្រាដែលក្មេងៗទាំងអស់នោះនាំគ្នាទៅហែលទឹកស្រះលេង ហើមស្អុយរលួយបុរសម្នាក់ផ្សេងទៀតក្មេងប្រុសរងគ្រោះ(ស្លាប់)ឈ្មោះ សិទ្ធ លីហួ អាយុ ១០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានទាំងពីរករណីខាងលើបន្តទៀតថា បញ្ហាគ្រោះលង់ទឹកស្លាប់មនុស្សចំនួន ២នាក់ផ្សេងគ្នានេះ សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នាចុះស្រាវជ្រាវត្រឹមត្រូវ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីមនុស្សឃាតនោះឡើយ ហើយក៍បានធ្វើកំណត់ហេតុត្រឹមដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន


ចែករំលែក៖