ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជាជាងដែកម្នាក់បានរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រឿងបាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាជាងផ្សាដែកម្នាក់បានរត់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីក្រុមចោរ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពលួចម៉ូតូ ម៉ាក Zoomer Xបានសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះបន្ទប់ជួលផ្លូវបេតុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះហាំ ឆេងលិស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ចំណែកម៉ូតូដែលចិរលួចទៅនោះម៉ាកZoomer X ពណ៌ត្រួយចេក ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1GC 9932។

ម៉ូតូដែលជនសង្ស័យពីរនាក់ជិះធ្វើសកម្មភាពម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ 1GA 6601។

ប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានមកដល់ដល់ផ្ទះបន្ទប់កើតហេតុ នៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយបានទុកម៉ូតូក្នុងបរិវេណមុខបន្ទប់ជួល ដូចរាល់ដងហើយចាក់សោពីរជាន់ គឺចាក់សោកម៉ូតូ និងចាក់សោកង់មុខ លុះងូតទឹករួចមកមើលម៉ូតូស្រាប់តែបាត់ ។

ប្រភពដដែលបន្តថា ក្រោយបាត់ម៉ូតូបានមើលកាំមេរាសុវត្ថិភាព ដែលនៅក្បែរនោះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូFZខាងលើធ្វើសកម្មភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ឲ្យជួយអន្តរាគមន៍ទាំងអារម្មណ៍សោកស្តាយ៕ អរុណរះ


ចែករំលែក៖