នៅព្រឹកថ្ងៃទី៧ខេឧសភា ប្រធានាធិប តីរុស្ស៊ី លោកពូទីន បាន ស្បថចូលកាន់ តំណែង ប្រធានាធិបតីរុស្ស៊ីអាណត្តិទី៤ ក្រោយពេលលោកទទួលបាន ការគាំទ្រ ខ្ពស់ពីពលរដ្ឋ រុស្ស៊ីនៅក្នុងការបោះឆ្នោត កន្លងមក។ជាមួយនឹងការចូលកាន់តំណែងថ្មី លោកពូទីនបានប្តេជ្ញា ពង្រឹងសេដ្ឋកិច្ច និង យោធា បើទោះបីលោក បានប្រកាសកាត់បន្ថយការចំណាយទៅលើយោធាក្តី ។
លោក ពូទីន បានឡើងកាន់អំណាច អស់រយៈពេល ១៨ឆ្នាំមកហើយ ទាំងក្នុង នាមជាប្រធានាធិបតី និងនាយករដ្ឋ មន្ត្រីរុស្ស៊ី ដោយក្នុងមួយអាណត្តិមាន រយៈពេល ០៦ឆ្នាំ។ ប៉ុន្តែក្រុមអ្នកប្រឆាំង នឹងរូបលោក បានហៅជ័យជម្នះ និងការ ដឹកនាំរបស់លោកថា កំពុងនាំរុស្ស៊ីត្រឡប់ទៅរករបបផ្ដាច់ការ ដូចការដឹកនាំរបស់ អតីត ស្ដេចត្សាររុស្ស៊ី (tsar) មុនបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧។ ដោយឡែក នៅមុនថ្ងៃស្បថឡើងកាន់តំណែងជាផ្លូវការ ប៉ូលិសរុស្ស៊ីក៏បានប៉ះទង្គិចគ្នាផងដែរ ជាមួយក្រុមបាតុករដឹកនាំដោយមេបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដែលបាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងលោក ពូទីន ហើយបាតុកម្មតវ៉ានេះត្រូវ បានគេរំពឹងថា នឹងកើតឡើងជាថ្មីនៅថ្ងៃ ចន្ទនេះ បើទោះជាបាតុករជាង ១.៦០០ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុខនេះក៏ដោយ។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន ទទួលបានសំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធីបតីកាលពីខែមីនា ហើយដែលនេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់លោក។ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍អន្តរជាតិមួយចំនួនចោទប្រកាន់ថា ការ បោះឆ្នោតនេះមិនមានតម្លា ភាពទាំងនៅ មុន និងអំឡុងពេលបោះឆ្នោត ជាពិសេស គឺការរារាំងមិនឱ្យលោក Alexei Navalny ចូលរួមប្រកួតប្រជែងជាមួយលោក ពូទីន ក្នុងការបោះឆ្នោត៕ ម៉ែវ សាធី