ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែង បាន ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធលើបណ្តឹងនារីរងគ្រោះពីបទចាប់រំលោភសេពសន្ថវៈបានសម្រេច។
ជនសង្ស័យឈ្មោះ គុយ កី ហៅ កី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ.ឃុំពពេញ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់មាន អាយុ២៥ឆ្នាំ កាលពីព្រឹកថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ឧសភា ២០១៨ ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រមាណ៨យប់ ជនរងគ្រោះបានពឹងពាក់ ឲ្យជនសង្ស័យឌុបម៉ូតូជូននាងទៅផ្ទះ។ពេលជិះម៉ូតទៅដល់ផ្ទះក៏ដួលម៉ូតូធ្វើឲ្យនាងរងរបួសបន្តិច បន្តួច។ ពេល ឃើញដូច្នោះជនសង្ស័យបានរកថ្នាំលាបឲ្យនាង តែឆ្លៀតពេលនោះដែរឈ្មោះ គុយ កី ហៅកី បានសួរនាងថា ប៉ាម៉ាក់នៅអត់ ? នាងក៏បានឆ្លើយតបភ្លាមថាប្រហែលជាគាត់ មិននៅទេបានជាក្នុងផ្ទះស្ងាត់ឈឹង។
នារីរងគ្រោះបានបន្តទៀតថា ដោយដឹងថា ឪពុកម្តាយនាងមិននៅផ្ទះជនសង្ស័យ មានគំនិតតអាក្រក់ក៏ បានស្ទុះទៅឱបថើបនាង និងបានគំរាមមិនឲ្យរើបម្រះ រួចជនសង្ស័យបានចាប់នាងផ្តួលលើគ្រែរួចរំលោភសេពសន្ថវៈរហូតបានសម្រេចទោះបីនាងខំរើបម្រាស់ក៏មិនរួចពីកណ្តាប់ដៃប្រុសព្រាននេះដែរ ។លុះព្រឹកឡើងដោយនាងកើតទុក្ខមិនសុខចិត្តក៏បានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះ គុយ កី ដោយចោទប្រកាន់ពីបទចាប់ រំលោភសេពសន្ថវៈ តែម្តងទៅ។
ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី បន្ទាប់ពីបុរសនេះបានសារភាពថា ខ្លួនគេ ពិតជាចាប់រំលោភសេពសន្ថវៈលើនាររងគ្រោះប្រាកដមែន ៕ ប្រាថ្នា