ព័ត៌មានទាន់ហេតុការណ៍៖

ជូននាងមកដល់ផ្ទះ ដឹងថាម៉ែឪមិននៅ ចាប់ផ្តួលនាងរំលោភរហូតបានសម្រេច

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្ទឹងត្រែង បាន​ ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លើ​បណ្តឹងនារីរងគ្រោះពីបទចាប់​រំលោភ​សេពសន្ថវៈ​បានសម្រេច។

ជនសង្ស័យ​ឈ្មោះ គុយ កី ហៅ កី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​.​ឃុំ​ព​ពេញ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះម្នាក់​មាន អាយុ​២៥​ឆ្នាំ កាលពីព្រឹកថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​៨ ឧសភា ២០១៨ ។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៨ នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ជនរងគ្រោះបាន​ពឹងពាក់ ឲ្យ​ជនសង្ស័យ​ឌុ​ប​ម៉ូតូ​ជូននាង​ទៅ​ផ្ទះ​។ពេល​ជិះម៉ូតទៅ​ដល់ផ្ទះ​ក៏ដួលម៉ូតូ​ធ្វើឲ្យនាងរង​របួស​បន្តិច បន្តួច។ ពេល ឃើញ​ដូច្នោះ​ជនសង្ស័យ​បាន​រក​ថ្នាំលាប​ឲ្យ​នាង តែឆ្លៀតពេល​នោះ​ដែរ​ឈ្មោះ គុយ កី ហៅ​កី បាន​សួរ​នាង​ថា​ ប៉ា​ម៉ាក់​នៅ​អត់​ ? នាងក៏បាន​ឆ្លើយ​តប​ភ្លាម​ថា​ប្រហែលជា​គាត់ មិន​នៅទេ​បានជា​ក្នុងផ្ទះ​ស្ងាត់ឈឹង​។

នារីរងគ្រោះបានបន្តទៀតថា ដោយដឹងថា ឪពុកម្តាយនាងមិននៅផ្ទះជនសង្ស័យ មាន​គំ​និតត​អាក្រក់​ក៏ បាន​ស្ទុះ​ទៅ​ឱបថើប​នាង និង​បាន​គំរាម​មិន​ឲ្យ​រើបម្រះ រួច​ជនសង្ស័យបានចាប់នាងផ្តួលលើគ្រែរួចរំលោភសេពសន្ថវៈរហូតបានសម្រេចទោះបីនាងខំរើបម្រាស់ក៏មិនរួចពីកណ្តាប់ដៃប្រុសព្រាននេះដែរ ។លុះព្រឹក​ឡើង​ដោយនាងកើត​ទុក្ខ​មិន​សុខចិត្តក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ គុយ កី ដោយ​ចោទប្រកាន់​ពី​បទចាប់ រំលោភ​សេពសន្ថវៈ តែម្តងទៅ។

​ក្រោយ​ពី​មាន​ពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ បន្ទាប់ពីបុរសនេះបានសារភាពថា ខ្លួនគេ ពិតជាចាប់រំលោភសេពសន្ថវៈលើនាររងគ្រោះប្រាកដមែន ៕ ប្រាថ្នា


ចែករំលែក៖