ព័ត៌មានទាន់ហេតុការណ៍៖

សណ្តាប់ធ្នាប់នៅផ្សារព្រែកឯងមានភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ក្នុងការព្យាយាមរៀបចំសណ្តាបធ្នាប់នៅផ្សាព្រែកឯក ដែលប្រជាពលរដ្ឋតែងតែដាក់ទំនិញលក់ហៀរមកលើផ្លូវជាតិលេខ១នោះ ពេលនេះ មានភាពល្អប្រសើរច្រើន ដោយសារតែគណៈបញ្ជាការឯកភាពបានដាក់កម្លាំងសន្តិសុខប្រចាំការរៀងរាល់ថ្ងៃ បើមិនធ្វើឥញ្ចឹងទេបញ្ហាធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ នៅតែកើតមានដដែល ដោយមិនគិតពីគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុនោះឡើយ ។

ដើម្បីរួមចំណែកការពារអាយុជីវិតរបស់បងប្អូន ដែលលក់ដូលើចិញ្ចើមផ្លូវកម្លាំសន្តិសុខខណ្ឌ ក្រោមការណែនាំពីលោកអភិបាលខណ្ឌ ដាក់ចុះណែនាំនិងសរសេរជាពាក្យស្លោក ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកលក់ដូលើចិញ្ចើមផ្លូវផងដែរ ។ ទោះជាយ៉ាងណាក៍ដោយ មិនបានធ្វើបងប្អូនដែលតែងតែរំលោភយកផ្លូវជាតិដាក់តាំងលក់ទំនិញមានការខ្លាចរអានោះ ផ្ទុយទៅវិញពួកគាត់បែររំកិលស្លាកសញ្ញាមកជិតដល់កណ្តាលផ្លូវថែមទៀតផង ។

កន្លងមកលោករស សុភក្តិ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ច្រើនលើកច្រើនសាហើយ តែបានតែមួយភ្លែតប៉ុណ្ណោះ ពេលកម្លាំងដកចេញមកវិញដាក់លក់ដដែល រហូតពេលខ្លះអ្នកលក់ដូរទាំងនោះប្រើពាក្យសំដីមិនសមរម្យមកលើកងកម្លាំងថៃមទៀតផង ។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អបរិស្ថានស្អាតចាបពីពេលនេះតទៅគណៈបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងសន្តិសុខអោយការពារតំបន់ផ្សារព្រែកឯងរៀងរហូត ៕ សណ្តោស


ចែករំលែក៖