ខេត្តកំពង់ស្ពឺ៖ ផ្ទះតៀម ផ្ទះខ្ពស់និងផ្ទះឈើប្រមាណ១៧ខ្នង ស្ថិតនៅក្នុងភូមិចំនួន៤ ក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺត្រូវបានប៉ើងដំបូល ដួលរលំ និងខ្លះទៀតបណ្តាលឲ្យរងការខូចខាតសម្ភារះជាច្រើន ដោយសារតែមេឃធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កួចបណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ប៉ុន្តែសំណាងល្អមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈឡើយ កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។
បើតាមរបាយការណ៍របស់នគរបាលស្រុកសំរោងទងបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់ និង ខ្យល់កន្ត្រាក់ ខ្យល់កួចបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៤ភូមិ សរុបមានចំនួន១៧ខ្នងផ្ទះនៅក្នុងឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់នគរបាលបាននិយាយឲ្យដឹងថាផ្ទះដែលរងការខូចខាតនៅក្នុងភូមិព្រៃសាលាចំនួន ១១ ខ្នងផ្ទះ ដែលគេស្គាល់ថាទី០១ ផ្ទះខ្ពស់ ធ្វើអំពីឈើ មានទំហំ ៦ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងបាំងស្លឹក ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ ពេជ ចយភេទប្រុស អាយុ៧០ឆ្នាំ ទី០២ ផ្ទះតៀមធ្វើអំពីឈើ មានទំហំ ៤ម៉ែត្រគុណនិង៥ ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ ជុំ ហេងទី០៣ ផ្ទះខ្ពស់ មានទំហំ ៦ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង (របើកដំបូលមួយចំនួន ) ម្ចាស់ផ្ទះឈ្មោះក្រូច សឿនទី០៤ផ្ទះខ្ពស់ មានទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង ) ម្ចាស់ផ្ទះឈ្មោះ ក្រូច សុខទី៥ ផ្ទះតៀម ទំហំ ៤ម៉ែត្រគុណនិង៥ ម៉ែត្រជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ( របើកដំបូលទាំងស្រុង ) ម្ចាស់ឈ្មោះ ជុំ ហាក់ទី០៦ផ្ទះតៀម ទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ជញ្ជាំងក្ដា ដំបូលប្រក់ស័ង្កសី ( របើកដំបូលមួយចំនួន ) ម្ចាស់ ឈ្មោះ មាឃ នៅទី០៧ផ្ទះខ្ពស់ ទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ជញ្ជាំងក្ដា ប្រក់ក្បឿង (របើកដំបូលមួយចំនួន ) ម្ចាស់ឈ្មោះ ជ័យ សារ៉នទី០៨ផ្ទះខ្ពស់ ទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំងក្ដា ប្រក់ក្បឿង (របើកដំបូលមួយចំនួន) ម្ចាស់ឈ្មោះ ថា រុនទី០៩ផ្ទះខ្ពស់ ទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ជញ្ជាំងក្ដា ដំបូលប្រក់ស៊ីប្រូ ( របើកដំបូលមួយចំនួន ) ម្ចាស់ឈ្មោះ ថេត ចំរើនទី១០ ផ្ទះ ខ្ពស់ ទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ជញ្ជាំងក្ដាដំបូលប្រក់ក្បឿង (របើកដំបូលមួយចំនួន ) ម្ចាស់ឈ្មោះ រើន ភាពនិងទី១១ ផ្ទះខ្ពស់ ទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ជញ្ជាំងក្ដា ដំបូលប្រក់ក្បឿង ( របើកមួយចំនួន ) ម្ចាស់ឈ្មោះ ម៉េច ក្ដយ។ចំណែកភូមិចំបក់ផ្អែមផ្ទះដែលរងការខូចខាតចំនួន ០២ ខ្នងផងដែរ។ទី០១ ផ្ទះទាម មានទំហំ ៤ម៉ែត្រគុណនិង៥ ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី (ដួលរលំទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ ធីមនិងទី០២ ផ្ទះតៀម ទំហំ ៤ម៉ែត្រគុណនិង៥ ម៉ែត្រ ដំបូលស័ង្កសី ( ដួលរលំទាំងស្រុង ) ម្ចាស់ផ្ទះឈ្មោះ ផល្លី។និងភូមិត្រពាំងកកោះរងការខូចខាតផ្ទះចំនួន ០៣ខ្នងទី០១ផ្ទះ ខ្ពស់ ទំហំ ៦ម៉ែត្រគុណនិង៧ ម៉ែត្រ ជញ្ជាំងក្ដា ដំបូលប្រក់ក្បឿង (របើកដំបូលមួយចំនួន ) ម្ចាស់ផ្ទះ ឈ្មោះ ងួន ជាតិទី០២ផ្ទះតៀម ទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី (របើកដំបូលមួយចំនួន ) ម្ចាស់ឈ្មោះ សែ ប៊ុនធឿននិងទី០៣ផ្ទះតៀម ទំហំ ៤ម៉ែត្រគុណនិង៥ ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ( ដួលរលំ ) ម្ចាស់ឈ្មោះ សែ វ៉ាន់ថា។និងភូមិចុងក្រោយគឺភូមិក្រាំងស្វាយរងការខូចខាតចំនួន ០១ខ្នងផងដែរ រោងធ្វើអំពីដែក ដាក់ឈើ (ដួលរលំ ) ម្ចាស់ឈ្មោះ លោន ឃីមករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់នេះផងដែលមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សសត្វអ្វីឡើយ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទងបាននិយាយស្រដៀងគ្នាថានៅមុនពេលកើតហេតុនោះគឺមេឃមានសភាពខ្មៅស្រអាប់ ស្រាប់តែមួយសន្ទុះក្រោយមកមានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់និងខ្យល់ព្យុះកួចផងនោះបណ្តាលឲ្យប៉ើង និងដួលរលំផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ក្រោយកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្តបានចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ ៕ សេនា សក្តិ