ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទាប់ជួលតែម្នាក់ឯងខណៈប្រពន្ធមិននៅទៅធ្វើការបាត់ ដោយសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភារឹន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកសួង ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ សាន់ ដាលីន អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែមិនឃើញជនរងគ្រោះចេញពីបន្ទប់ក៏មានចិត្តឆ្ងល់ហើយបានទៅមើលក្នុងបន្ទប់ឃើញដេកទើបទៅដាស់តែអកុសលជនរងគ្រោះមានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ