ភ្នំពេញ៖ ក្រុមអាជីវកផ្សារឯករាជ្យ២ ជាង៤០នាក់បាននាំគ្នាមកសង្កាត់ចោមចៅ៣ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្នើសុំឲ្យចៅសង្កាត់ជួយរកដំណោះស្រាយ ខណៈប្រធានផ្សារឡើងថ្លៃអនាម័យ ។
ក្រុមអាជីកផ្សារឯករាជ្យ២បានឲ្យដឹងថា កាលពីដើមឡើយ ពួកគាត់បានបង់ថ្លៃអនាម័យក្នុងមួយតូប២០ដុល្លាររយះពេល១ខែទៅលើប្រធានផ្សារ ដើម្បីឲ្យក្រុមហ៊នសុិនទ្រីមកប្រមូលសំរាមនៅមុខតូប ។ លុះត្រឹមមុនចូលឆ្នាំខ្មែរ៣ថ្ងៃ ស្រាប់តែប្រធានផ្សារឡើងថ្លៃអនាម័យលើស៥ដុល្លារថែមទៀតសរុបគឺ២៥ដុល្លារ ពេលនោះពួកគាត់បានស្នើទៅប្រធានផ្សារសុំត្រឹមតែ២០ដុល្លារដូចដើម តែប្រធានផ្សារមិនព្រម។
ដោយសារតែពួកគាត់លក់មិនសូវដាច់ ទើបសម្រេចចិត្តនាំគ្នាធ្វើដំណើរមកសាលាសង្កាត់ចោមចៅ៣ ដើម្បីសុំឲ្យលោកចៅសង្កាត់ជួយរកដំណោះស្រាយ ៕ សុខាសែនជ័យ