ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salah ឈ្នះស្បែកជើងនៅ Premier League រដូវកាល២០១៧-២០១៨

ចែករំលែក៖

ខ្សែប្រយុទ្ធ Mohamed Salah បានឈ្នះស្បែកជើងមាសនៅ Premier League សម្រាប់រដូវកាល ២០១៧-១៨ ក្រោយស៊ុតបញ្ចូលទី៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៣៦ប្រកួត ។

ខ្សែប្រយុទ្ធពាក់លេខ១១ បានស៊ុតគ្រាប់បើកឆាកក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ Liverpool លើ Brighton នៅកីឡដ្ឋាន Anfield ជួយក្រុមលោក Jürgen Klopp បានលេខ៤ និងកក់កៅអី Champions League សម្រាប់រដូវកាលក្រោយ។

ក្នុងជំនួបកាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ខ្សែប្រយុទ្ធឆ្នើម Salah រកគ្រាប់បាល់បាន១គ្រាប់ដែលធ្វើឲ្យរូបគេបំបែកកំណត់ត្រាមួយនៅ Premier League ដែរគឺជាកីឡាករដំបូងដែលអាចស៊ុតបាន៣២គ្រាប់ក្នុងមួយរដូវកាលច្រើនជាងកីឡាករណា ទាំងអស់។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរកគ្រាប់បាល់សរុប៤៤គ្រាប់គិតលើគ្រាប់កម្មវិធីរដូវកាលនេះ និងបានឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល Premier League Player of the Season ផងដែរ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើប្រយុទ្ធ Mohamed Salah និងខ្សែការពារ Dejen Lovren នៅក្នុងវគ្គទី១។ ដោយឡែកនៅក្នុងវគ្គទី២ កីឡាករវ័យក្មេង Domanic Solanke និង Andrew Robertson បន្ថែមបានម្នាក់១គ្រាប់ទៀត ។

សូមបញ្ជាក់ថា កាលពីរដូវកាល២០១៦-២០១៧ កីឡាករដែលឈ្នះស្បែកជើងមាសគឺខ្សែ ប្រយុទ្ធសញ្ជាតិអង់គ្លេស Hery Kane របស់ក្រុមមាន់ខ្នាយមាសTottenham ប៉ុន្តែរដូវកាលនេះ កីឡាករ Hery Kane រកបានតែ៣០គ្រាប់គឺឈរចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាកីឡាករ១០រូបដែលរកបានគ្រាប់បាល់ច្រើននៅរដូវកាល២០១៧-២០១៨នៅអង់គ្លេស៖

 

Player Team
Mohamed Salah Liverpool 32
H. Kane Tottenham 30
S. Agüero Man City 21
J. Vardy Leicester 20
R. Sterling Man City 18
R. Lukaku Man Utd 16
Roberto Firmino Liverpool 15
A. Lacazette Arsenal 14
Gabriel Jesus Man City 13
E. Hazard Chelsea 12
R. Mahrez Leicester 12
G. Murray Brighton 12
Son Heung-Min Tottenham 12
M. Arnautović West Ham 11
Álvaro Morata Chelsea 11

 


ចែករំលែក៖