ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារន្ទះបាញ់

ចែករំលែក៖

ប៉ោយប៉ែត៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ដោយសារន្ទះបាញ់២កន្លែងផ្សេងគ្នាកាលពីរសៀល ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ។

លោកលីវ គុណអធិការងសេនាធិការ ស្រុកថ្មពួកមានប្រសាសន៍តាមទូរស័ព្ទថា ហេតុការណ៍ទី១នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែកករណីទី២នៅភូមិត្បែង ឃុំត្បែងស្រកបន្ទាយអំពិល ខេត្តឧត្តមានជ័យជាប់ព្រំប្រទល់ ស្រុកបន្ទាយឆ្មារ ។

ចំណែកជនរងគ្រោះទី១មានឈ្មោះប៉ាវ សារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំរងរបួសធ្ងន់ជាមន្តី្រប៉ុស្តិ៍រដ្ឋបាលបន្ទាយឆ្មារ ជនរងគ្រោះទី២ឈ្មោះរឿន ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ(របួសស្រាល)ជាមន្រ្តីបេតិកភណ្ឌ័ប្រាសាទបន្ទាយឆ្មារ ។

លោកថា កម្លាំងសមត្ថកិច្ចទាំងពីរនាក់នេះមុនកើតហេតុពួកគាត់យាមប្រតិភូនៅមុខប្រាសាទបន្ទាយឆ្មារ ពេលមេឃភ្លៀង និងខ្យល់ពួកគាត់ចូលជ្រកក្នុងខ្យុសប៉ុស្តិ៍យាមក្រោមដើមអំពិលនៅបរិវេណប្រាសាទបន្ទាយឆ្មារ ក៏រន្ទះបាញ់ដើមអំពិលឆ្លងចរន្តបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។

លោកបញ្ជាក់ថា ចំណែកមនុស្ស៥នាក់ក្នុងចំណោម២នាក់បានស្លាប់នៅកន្លែងកើតហេតុនៅភូមត្បែ ឃុំត្បែង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យជាព្រំប្រទល់ ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដោយមុនកើតហេតុបុរសទាំង៥នាក់នោះមកភ្ជួរដីស្រែចំណុចភូមិខាងលើពេលមេឃភ្លៀងពួកគាត់បានដើរទៅជ្រកក្រោមដើមឈើរន្ទះបាញ់ដើមឈើបណ្ដាលឲ្យត្រូវពួកគាត់២នាក់ស្លាប់នៅ និងកន្លែងចំណែក៣នាក់ទៀតរងរបួសធ្ងន និងស្រាល ។ ក្រោយកើតហេតុរថយន្តបង្អែក ស្រុកថ្មពួកដឹកមកសង្គ្រោះរីឯសព២នាក់ត្រូវសាច់ញ្ញាតិដឹកទៅធ្វើបុណ្យ ៕ វណ្ណា


ចែករំលែក៖