ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់ក្រោយពីបាត់ឡែបថប៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានថៅកែឃ្លាំងស្តុបឥវ៉ាន់មួយកន្លែងឃាត់ខ្លួននិងប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីបាត់ឡែបថបចំនួន៣ថ្ងៃមកហើយ ទើបរង់ចាំឃ្លាំមើលក៏ឃើញបុរសខាងលើមកម្តងទៀត កាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងឃ្លាំងស្តុកឥវ៉ាន់មួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើដែលឃាត់ខ្លួនឈ្មោះ អ៊ុក សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានស្រុកកំណើតភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះបានឲ្យដឹងថា ឃ្លាំងរបស់គាត់មិនទាន់ដំណើរការនៅឡើយទេគ្រាន់តែយកសម្ភារមួយចំនួនមកដាក់ស្តុបទុកសិន ហើយក៏មិនមានអ្នកចាំមើលដែរដោយសារតែគាត់រវល់ខាងក្រៅហើយពេលទំនេទើបគាត់មកមើលម្តងម្កាល។

ជនរងគ្រោះបានបន្តថា នៅ៣ថ្ងៃមុនខណះគាត់មកដល់កន្លែងឃ្លាំងរបួសគាត់ស្រាប់តែបានបាត់ឡែបថប (កុំព្យូទ័រ)ចំនួន៦គ្រឿងទើបរូបគាត់ចាំឃ្លាំមើលរហូតវេលាម៉ោងកើតហេតុស្រាប់តែឃើញបុរសខាងលើមកសំងំក្នុងឃ្លាំងទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមសម្តីយុវជនខាងលើបានឲ្យដឹងថា ខ្លួនធ្លាប់មកទីនេះបាន២ថ្ងៃហើយឈប់ទៅវិញ ហើយសម្ភារៈ កុំព្យុទ័រ ដែលនៅក្នុងឃ្លាំង ឈ្មោះ ធឿន ទេជាអ្នកលួច ។ តែទោះជាយ៉ាងណាក្តី ម្ចាស់ឃ្លាំង មេការ បានឆ្លើយហើយថា មិនដែលស្គាល់យុវជនរូបនេះទេ ហើយក៏មិនដែលឃើញមក ធ្វើជាកម្មករលើកដាក់ឥវ៉ាន់ដែរ ។

ក្រោយពីទីតាំងខាងលើបាត់បង់ទ្រព្យសម្បត្តិញឹកញាប់ ហើយសង្ស័យយុវជនម្នាក់ខាងលើ ជាប់ពាក់ព័ន្ធក្នុងរឿងលួចទ្រព្យសម្បត្តិ ទើបឃាត់ខ្លួនប្រគល់ឲ្យសម្ថិតកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍តែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖