ភ្នំពេញ៖ អតីតារាចម្រៀងប្រុសប្រចាំក្រុមរីមាសតោមាសលោក ឌីឌីស្កូ ដែលបានធ្លាក់ខ្លួនឈឺជំងឺគ្រលៀនទឹកលោមប្រៃនិងជំងឺឡើងឈាមសខ្ពស់ធ្លាប់បានអំពាវនាវសង្គ្រោះជីវិតក្រោយពី តារារូបនេះអស់លទ្ធភាពរកថវិកាព្យាបាលបន្ត ។ ដំណឹងចុងក្រោយដែលគេទទួលបានពីអ្នកសិល្បៈបានលើកឡើងថា តារារូបនេះទទួលបានជំនួយធំមួយដើម្បីបង្គ្រប់ថ្លៃវះកាត់ផ្លាស់ប្តូរគ្រលៀននោះ ។
ជំងឺទឹកនោមប្រៃ និងខូចក្រលៀនទាំងសងខាង ធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរលោក យូឌីស្កូ ទទួលបានជំនួយពីសប្បុរសជនជាច្រើនតែចំនួនថវិកានេះត្រូវបានសាមីខ្លួនផ្ទាល់បញ្ជាក់ថាគ្រាន់តែអាចទប់ទល់សម្រាប់ព្យាបាលនិងលាងឈាមជាប្រចាំប៉ុណ្ណោះមិនអាចព្យាបាលឲ្យជាសះស្បើយ១០០ភាគរយបានទេ ។ ហេតុដូចនេះហើយ ទើបកន្លងមកថ្មីៗនេះសមាគមសិល្បករខ្មែរដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើកម្មវិធីផ្សាយផ្ទាល់មួយពិសេសការបង្កើតមូនិធីមួយផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមFacebook ដើម្បីជួយដល់លោកយូឌីស្កូ ។ បើចង់សង្គ្រោះជីវិតបានលោកត្រូវការប្រាក់ច្រើនរហូតដល់៥ម៉ឺនដុល្លារ ដើម្បីព្យាបាលនៅក្រៅប្រទេស ដូច្នេះពេលនេះសមាគមសិល្បករខ្មែរបានសម្រេចបង្កើតកម្មវិធីមូលនិធិនេះឡើង។
ចំនួនថវិកាដែលទទួលបានពីសប្បុរសជនតាមរយៈមូលនិធិនេះ ទើបតែបានមួយចំណែកដែលមិនគ្រប់គ្រាន់លើការចំណាយទាំងស្រុងនៅឡើយ ប៉ុន្តែដំណឹងល្អដែលគេទើបទទួលបានគឺតារាចម្រៀង និងសម្តែងរូបនេះទទួលបានជំនួយធំមួយដើម្បីបង្គ្រប់ថ្លៃចេញទៅវះកាត់ប្តូរគ្រៀលនៅប្រទេសឥណ្ឌាតែម្តង ។ ទោះជាយ៉ាងណា គេនៅមិនទាន់ប្រាកដនៅឡើយទេ ថាសប្បុរសជនដែលជួយបង្គ្រប់ថ្ងៃវះកាត់ តារាចម្រៀងរូបនេះគឺជាអ្នកណានៅឡើយ ។
នៅព្រលប់នៃរាត្រីថ្ងៃទី១៤ ខែឧសភានេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមបានប្រកាសថាពេលនេះលោកយូឌីស្កូនៅមានវត្តមានស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រៀមដំណើរឡើងយន្តហោះទៅក្រៅប្រទេសដើម្បីទទួលសេវ៉ាសង្គ្រោះជីវិតដែលយាយីដោយជំងឺខូចក្រលៀន ។
លោកបន្តថា បង្ហាញពីរូបភាពជូនដំណើរលោកយូឌីស្កូឡើងយន្តហោះរួមវត្តមានដោយលោកឧកញ៉ាក្មេងឡេងណាវ៉ាត្រាលោកហេងឡុងក៏ភ្ជាប់នូវសារៀបរាប់នៅលើបណ្តាញសង្គមថា“យូឌីស្កូចេញទៅប្រទេសឥណ្ឌព្យាបាលយប់នេះ ហើយសុំបងប្អូនជួយស៊ែរជូនពរគាត់វះកាត់អោយបានជោគជយ័ផងសុំអរគុណដល់ទេវតារស់ទាំងពីរអង្គចេញថ្លៃព្យាបាលបង្គ្រប់” ។
គួរបញ្ជាក់ដែរថា ដំណឹងភ្ញាក់ផ្អើលនៃការធ្លាក់ខ្លួនឈឺរបស់ លោក យូ ឌីស្កូ ត្រូវបានលេចឡើងកាលពីដើមឆ្នាំនេះ បន្ទាប់ពីគេឃើរូបថតស្គមស្គាំង និងការទម្លាយរបស់អ្នកនាងទូច ស្រីល័ក្ខណ៍ ៕ វឌ្ឍនា