ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទីព្រឹក លើផ្លូវឯករាជ្យ ត្រង់ចំណុច មុខមន្ទីរធនធានទឹកនិងឧតុនិយម ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3B-3823 មានទិសដៅពីលិច ទៅកើត លុះដល់ចំណុចខាងលើក៏ជ្រុលចង្កូតមកខាងឆ្វេងដៃ បុកបាក់បង្គោលភ្លើង ហើយជ្រុលចូលទៅមុខផ្ទះពលរដ្ឋមួយកន្លែង បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ ។
បច្ចុប្បន្នរថយន្ត១គ្រឿងនេះ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ