ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏កក្រើកនៅរុស្ស៊ីនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ

ចែករំលែក៖

នៅសល់មិនដល់ខែទៀតទេ ការប្រកួតបាល់ទាត់ពិភពលោក(World Cup) នឹងឈានចូលមកដល់ គឺការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨ ដែលប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ ខណៈទីក្រុងមូស្គូបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីស្វាគមន៍ភ្ញៀវជាតិនឹងអន្តរជាតិ។ កីឡដ្ឋាន Luzhniki Stadium គឺជាកន្លែងដែលត្រូវរៀបចំការប្រកួតបើកឆាកមុនគេ ពោលគឺនៅថ្ងៃទី១៤ ខែមិថុនា និងការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែកក្កដាហើយពាក្យស្លោករបស់ប្រទេសរុស្ស៊ីគឺ “រុស្សីស្រលាញ់បាល់ទាត់”។

ប្រធានគណៈកម្មការរៀបចំការប្រកួតក្នុងស្រុកលោក Arkady Dvorkovich បានប្រាប់សារព័ត៌មានថា ការត្រៀមរៀបចំខ្លួនរបស់រុស្ស៊ីគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយក្រុមការងាររបស់លោកគ្រាន់តែត្រូវការបន្ថែមបន្តិចទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់មុនពេលស្វាគមន៍ពិភពលោកមកកាន់រុស្ស៊ី។ លោកបានបន្ថែមថា ជាចំបាច់រុស្ស៊ីបានរៀបចំប្រព័ន្ធសន្តិសុខកម្រិតខ្ពស់បន្ថែម នៅពហុកីឡដ្ឋានដែលទើបសង់ថ្មីៗផងដែរ។

គេឃើញថា នៅតាមសាលារៀនក្នុងចំណោម១១ទីក្រុងដែលជាម្ចាស់ផ្ទះត្រូវបានគេដាក់បដាផ្សព្វផ្សាយធំៗ ដើម្បីជាការសម្គាល់ដែលព្រឹត្តិការណ៍ World Cup 2018 នឹងមកដល់មិនដល់ មួយខែទេ។ ដោយឡែកឯការប្រកួតនៅថ្ងៃបើកឆាកការប្រកួត World Cup 2018 នោះគឺជាជំនួបម្ចាស់ផ្ទះរុស្ស៊ីស្វាគមន៍ក្រុមមកពីទ្វីបអាហ្វ្រិកអារ៉ាប៊ីសាអ៊ូឌីតនៅកីឡដ្ឋាន Luzhniki Stadium ថ្ងៃទី១៤ មិថុនាខាងមុខ ៕ ដេវីត


ចែករំលែក៖